យប់មិញលោកយាយម្នាក់បានធ្វើឲ្យលោក ខេមរៈ សិរីមន្ត រំភើបដល់ហើយ មុនពេលឡើងយន្តហោះទៅច្រៀងនៅកូរ៉េ (មានវីដេអូ)
ភ្នំពេញ៖ នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ តារាចម្រៀងចំណូលថ្មីរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានឡើងយន្តហោះច្រៀងនៅប្រទេសកូរ៉េ ដែលទទួលបានស្ពុនស័រពិសេសពីក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា រួមនឹងតារាកម្ពុជាជាច្រើនរូបទៀត។
ជាមួយដំណើរនៃការចាកចេញនេះ មានអ្នកគាំទ្ររបស់លោកជាច្រើនបានជូនដំណើរ គួបផ្សំភ្ញៀវនៅព្រលានយន្តហោះយ៉ាងច្រើនកុះករពីអ្នកគាំទ្រ ដែលក្នុងនោះក៏មានយាយចាស់ជាច្រើនផងដែរ សម្តែងការគាំទ្រនិងសូមថតរូបជាមួយកំពូលតារាចម្រៀងរូបនេះមុនឡើងយន្តហោះទៅសម្តែងនៅប្រទេសកូរ៉េនោះ។
ក្នុងទឹកមុខសប្បាយរីករាយ រួមនឹងកាយវិការដ៏គួរសមតបនឹងអ្នកគាំទ្ររួមទាំងលោកយាយចាស់ៗផងនោះ លោក ខេមរៈ សិរីមន្ត បានសារភាពថា «នេះជា ជាលើកទី២ហើយដែលខ្ញុំបានចេញទៅច្រៀងនៅប្រទេសកូរ៉េ បន្ទាប់ពីខ្ញុំបានបោះជំហានចូលសិល្បៈជាង១០ឆ្នាំ»។ កំពូលតារាចម្រៀងរូបនេះបន្តទៀតថា«ការចេញលើកនេះ លើកទី១ បានទទួលបានការគាំទ្រខ្លាំងណាស់ពីបងប្អូនខ្មែរធ្វើការនៅទីនោះ ។
ម្យ៉ាងដោយលើកនេះគឺជាការធានាពី លោក ឡេង ណាវ៉ាត្រា និងសមាគមសិល្បកររួមគ្នារៀបចំ សង្ឃឹមខ្លាំងនិងបានជោគជ័យ»។ លោកក៏បានបញ្ជាក់ថា «ការទៅច្រៀងនៅកូរ៉េលើនេះ ក៏មានការគាំទ្រពីស្ថានទួតខ្មែរនៅកូរ៉េ រួមទាំងសមាគមខ្មែរនៅទីនោះច្រើនរួមនឹងបងប្អូនពលករខ្មែរនៅទីនោះ ចឹងភាពជោគជ័យយើងសង្គមខ្លាំង»។
គួរបញ្ជាក់ឡើងវិញថា ក្រុមសិល្បៈរបស់ខ្មែរយើងនឹងទៅសម្តែង Concert នៅទីក្រុងអានសាន និងទីក្រុងខ្វាងជូនាថ្ងៃទី១៦ និង១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ ហើយវាក៏ជាលើកទីមួយ ដែលជាការប្រគំតន្ត្រីខ្មែរដ៏ធំបំផុតប្រចាំប្រទេសកូរ៉េខាងត្បូងដែលមានសិល្បករល្បីៗច្រើនចូលរួម។ ក្នុងនោះផងដែរស្ថានទូតប្រទេសកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជាក៏បានផ្តល់ទំនុកចិត្ត និងផ្តល់ទិដ្ឋការជូនដល់សមាជិកសិល្បៈទាំង 30នាក់ផងដែរ ដើម្បីរៀបចំមហាព្រឹត្តិការណ៍នេះឡើង៕

Post a Comment