Header Ads

នីឡាធ្លាប់តែធ្វើឲ្យបងប្អូនសើចសប្បាយ តែពេលនេះនាងបែរជាស្រក់ទឹកភ្នែកដោយសារតែជំងឺដ៏ប្លែកមួយ

មានមនុស្សជាច្រើនប្រហែលជាស្គាល់រួចមកហើយចំពោះ តារាកំប្លែងវ័យក្មេង មានរូបសម្រស់ស្រស់ស្អាត គឺកញ្ញាវ៉ាន់ នីឡា ហើយក៏ជាកូនស្រីសំណប់ចិត្តរបស់លោកតា វិុចទ័រផងដែរ ដោយនាងធ្លាប់តែនៅលើឆាកនាំមហាជន ក៏ដូចជាទស្សនិកជន បានសើចសប្បាយ ក៏ប៉ុន្តែពេលនេះនាងបែរជាយំសម្រក់ទឹកភ្នែកយ៉ាងដូច្នោះ។


ក្នុងនោះផងដែរ នីឡា​ក៏បានបង្ហោះរូបភាពជាមួយនឹងទឹកភ្នែកហូរមក និងបានរៀបរាប់ពីជំងឺដែលខ្លួនមាន នៅក្នុងនោះនាងបាននិយាយថា៖«ខ្ញុំមានជំងឺមួយ ដែលមនុស្សជុំវិញខ្លួនរបស់ខ្ញុំគេពិបាកនឹងយល់? គ្រាន់តែដឹងថាមួយរយៈនេះខ្ញុំឆាប់ខឹង ឆាប់ភ័យ ឆាប់ហត់ ហើយភ្លឹកៗ ហើយពេលភ័យ គឺចុកដង្ហើម! ខ្ញុំមិនចង់មានជំងឺនេះទេ»។


បន្ទាប់ពីនីឡាធ្លាក់ខ្លួនឈឺមកគេក៏ឃើញក្នុងហ្វេសប៊ុកមួយរបស់លោកតា​វុិចទ័រ ឈ្មោះ Rithy Sovann គាត់បានបង្ហោះសារមួយចំនួនដែលលាយឡំជាមួយរូបភាពដែលកូនស្រីនីឡា បានចូលពេទ្យ ដោយក្នុងនោះលោកក៏បានសរសេរសារសោកស្តាយមួយចំនួនផងដែរ ចំពោះទង្វើរមិនល្អរបស់លោកដែលបានធ្វើដាក់កូនស្រីនីឡា ដោយក្នុងនោះលោកសរសេរថា៖


"នីឡាឆាប់បានធូស្បើយណាកូន។
ប៉ាស្តាយណាស់ ពីម្សិលមិញប៉ាស្រែក គំហកដាក់កូនពេកថតរឿង។ តាមបទពិសោធន៏ ប៉ាមិនដែលស្រែកសំឡុតតួទេ។ ប៉ាម៉ាក់ស្រលាញ់កូន! ឆាប់ជាណាមីកំពូលរបស់ ប៉ា ម៉ាក់!"


គួររំលឹកឡើងវិញផងដែរថា ប្រហែលជាមានប្រិយមិត្ត​ភាគច្រើន​បាន​ជ្រាប​ច្បាស់​ហើយ​ថា លោក សុវណ្ណ រិទ្ធី ហៅ លោកតា វ៉ិ​ច​ទ័​រ ផលិតករ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​ស៊ីធីអ៊ិន បាន​ដឹក​ដៃ​កូនស្រី​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ជោគជ័យ​រួចទៅហើយ​គឺ​កញ្ញា វ៉ាន់ នី​ឡា ដែល​បច្ចុប្បន្ន​នាង​ក្ដោប​បាន​ប្រជាប្រិយភាព​យ៉ាងច្រើន​ពី​មហាជន៕




































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments