Header Ads

អីក៏លឿនម្លេស!!! រយៈពេលតែ៥នាទីសោះ រំលោភកូនក្រមុំគេបានសម្រេចដល់ទៅ២ដង ពេលម៉ែឪគេកំពុងដេកលក់

មានករណីប្រុសព្រានរំលោភស្រីក្មេង៥នាទី២ដងនេះ បានកើតឡើងតាំងពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតក្នុងភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ លុះនារីរងគ្រោះប្រាប់រឿងរ៉ាវឱ្យម្តាយបានដឹង ក៏ត្រូវម្តាយដាក់ ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។


យុវជនម្នាក់នេះ បានទាក់ទងស្នេហាជាមួយនារីវ័យក្មេងម្នាក់អស់រយៈពេលជិត១ឆ្នាំមកហើយ លុះក្រោយមកក៏ត្រូវខាងស្រីហៅទៅផឹកស៊ីនៅផ្ទះរបស់នាង ស្រាប់តែពេលស្រវឹងធ្លាក់ភ្នែក ឃើញម្តាយឪពុកស្រីស្នេហ៍ដេកលក់អស់ ក៏លបចូលទៅក្នុងបន្ទប់ចាប់រំលោភស្រីស្នេហ៍ រហូតដល់បានសម្រេចដល់ទៅ២ដង ត្រឹមតែរយៈពេល៥នាទីប៉ុណ្ណោះ លុះខាងស្រីទម្លាយរឿងប្រាប់ម្តាយដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យដែលចាប់រំលោភកូនក្រមុំគេ៥នាទី២ដង មានឈ្មោះអ៊ុក ភារុណ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះ មានឈ្មោះភ.ណ.រ អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅក្នុងភូមិព្រៃវែងកើត សង្កាត់ ព្រៃវែង ខណ្ឌដង្កោ។


តាមសម្តីស្ត្រីជាម្តាយនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ជនសង្ស័យខាងលើបានមកផឹកស៊ីនៅផ្ទះរបសគាត់ជាមួយកូនស្រីគាត់ រួមនិងមិត្តភក្តិរបស់គេ២-៣នាក់ទៀត។ រហូតដល់វេលាម៉ោង៩យប់ថ្ងៃដដែល ពួកគាត់ជាឪពុកម្តាយនារីរងគ្រោះបាននាំគ្នាចូលសម្រាកមុន និងមិនដឹងថា ក្រុមកូនៗផឹកស៊ីដល់ម៉ោងប៉ុន្មានទេ។ លុះដល់ព្រឹកឡើង ស្រាប់តែកូនស្រីរបស់គាត់បានប្រាប់ថា ជនសង្ស័យឈ្មោះអ៊ុក ភារុណ បានចាប់រំលោភនាងកាលពីយប់។ បន្ទាប់មកគាត់ជាម្តាយមិនទាន់បានរាយការណ៍ ឬដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗទេ រហូតមកដល់វេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ទើបគាត់បានសម្រេចនាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។


តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ព្រៃវែង បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយនារីរងគ្រោះខាងលើ សមត្ថកិច្ចប៉ុស្តិ៍ព្រៃវែង សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រួចក៏នាំជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអ៊ុក ភារុណ បានឆ្លើយសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតដល់បានសម្រេច២ដង ដូចអ្វីដែលនាងបានប្តឹងចោទប្រកាន់មែន។


ជនសង្ស័យបានបន្តសារភាពថា តាមពិតរវាងរូបគេ និងនារីរងគ្រោះ ត្រូវជាសង្សារនឹងគ្នា ហើយពួកគេបានស្រលាញ់គ្នាអស់រយៈពេលជិត១ឆ្នាំហើយ។ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ រូបគេត្រូវបាននារីរងគ្រោះហៅឱ្យទៅផឹកស៊ីនៅផ្ទះរបស់នាង ដែលក្នុងនោះមានគ្នា ៤ទៅ៥នាក់ រួមមានរូបគេផ្ទាល់ ឪពុករបស់នារីរងគ្រោះ រួមនឹងមិត្តភក្តិរបស់គេ២នាក់ទៀត។

ជនសង្ស័យ បានសារភាពទៀតថា ក្រោយពីផឹកស៊ីដល់ម៉ោង១០និង៤០នាទីយប់ថ្ងៃដដែល អ្នកផឹកស៊ីផ្សេងទៀតបានឈប់ផឹក ចំណែក មិត្តភក្តិរបស់គេក៏បានត្រឡប់ទៅផ្ទះរៀងៗខ្លួនដេកអស់ដែរ រីឯឪពុករបស់នារីរងគ្រោះក៏បានចូលទៅដេកដូចគ្នា នៅសល់តែរូបគេម្នាក់ឯងប៉ុណ្ណោះ ហើយភ្លាមនោះដោយឃើញឱកាសស្ងាត់ល្អ រូបគេក៏បានឡើងទៅលើផ្ទះរបស់នារីរងគ្រោះជាសង្សារ ហើយក៏ចូលទៅក្នុងបន្ទប់របស់នាង ឃើញ នាងកំពុងដេកលង់លក់ ក៏ចូលទៅធ្វើសកម្មភាពពោបពីលើនារីរងគ្រោះ ធ្វើឱ្យនារីរងគ្រោះភ្ញាក់ស្រែកឆោឡោ ភ្លាមនោះរូបគេ ក៏បានយកដៃ ខ្ទប់មាត់របស់នាង និងបានគំរាមថា បើហ៊ានស្រែក រូបគេនឹងច្របាច់កឱ្យស្លាប់ ទើបនារីរងគ្រោះមិនហ៊ានស្រែក។


ភ្លាមនោះ រូបគេក៏ចាប់ផ្តើមសម្រាតខោ និងដោះអាវរបស់នារីរងគ្រោះចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចតែម្តង។ លុះ៥នាទីក្រោយមក រូបគេក៏កើតមានចំណង់ម្តងទៀត ទើបចាប់រំលោភនារីរងគ្រោះជាសង្សាររហូតដល់បានសម្រេចជាលើកទី២ ហើយក៏បានដេកជាមួយគ្នារហូតទល់ភ្លឺ។ លុះព្រឹកឡើង ទើបរូបគេក្រោកត្រឡប់ទៅផ្ទះវិញជាធម្មតា និងមិនឃើញនារីរងគ្រោះប្តឹងឱ្យផ្តល់អ្វីសោះ នឹកស្មានថារួចខ្លួន ដឹងអី៣ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ក៏មានសមត្ថកិច្ចចុះមកឃាត់ខ្លួនរូបគេតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕






No comments