ព្រឹត្តការណ៍ទាំង៤ធំៗនេះពិតជាកក្រើកមែន ក្នុងខែមករា ឆ្នាំ២០១៨
មានរឿងធំៗចំនួន៤ ដែលធ្វើឲ្យកក្រើកពេញប្រទេសកម្ពុជា នៅអំឡុងខែ មករា ឆ្នាំ២០១៨ ដោយរឿងទាំងអស់នេះបានធ្វើឲ្យមហាជនទូទៅមានការជជែកគ្នាជាច្រើន មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចែករំលែកតៗគ្នាជាច្រើនផងដែរ ដោយរឿងទាំងនោះមានដូចជា៖
១. បង្ក្រាបទីតាំងរាំអាសអាភាសរបស់ជនបរទេស ១កន្លែង នៅក្រុងសៀមរាប៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបករណីរូបភាព និងសម្ភារអាសអាភាស ១កន្លែង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានប្រមូលភ្ញៀវទេសចរ ចំនួន ៧៧នាក់ ស្រី ៣៦នាក់ និងក្រុមអ្នករៀបចំចំនួន ១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ។ ក្នុងនោះ ភ្ញៀវចំនួន ៧៧នាក់ បាននាំទៅដល់ស្នងការដ្ឋានធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ទៅវិញ ។ ជនសង្ស័យទាំង ១០នាក់នេះ ត្រូវបានឃាត់ខ្លួនតាមបញ្ជា លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាប ។ ក្នុងករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធី។
២. ករណីពុលត្រីក្រពត នៅខេត្តកោះកុង មានអ្នកស្លាប់ និងពុលច្រើននាក់៖ ក្រោយមានករណីពុលត្រីក្រពតនៅខេត្តកោះកុង បណ្ដាលឲ្យមនុស្សពុល ១០នាក់ (១នាក់ស្លាប់) ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះត្រីក្រពត ៣ប្រភេទ ក្នុងចំណោម១០ប្រភេទ។ ត្រី ៣ប្រភេទ ដែលមានសារធាតុពុលនោះរួមមាន Tetraodon Cochinchinensis, Monotrete leiurus និង Tetraodom fluviatillis ។
ក្រសួងសុខាភិបាល បន្តថា រោគសញ្ញា នឹងចាប់ផ្ដើមកើតមានក្នុងរយៈពេល ២០នាទី ទៅ ២ម៉ោងបន្ទាប់ពីបានបរិភោគត្រីបែបនេះ។ រោគសញ្ញារួមមាន រមាស់ចាក់ៗនៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាគ ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។ ក្រសួងក៏បានណែនាំឲ្យបញ្ជូនអ្នកពុលត្រីនោះភ្លាមៗ ទៅកាន់មណ្ឌលសុខភាព និងឬមន្ទីរពេទ្យដែលនៅជិតបំផុត។ លោកអ្នកក៏អាចទាក់ទងតាមលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃផងដែរ ក្នុងពេលជួបករណីនេះ។
៣. ការបាញ់សម្លាប់មន្ត្រី បរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការ ធ្វើការពាក់ព័ន្ធនឹងបរិស្ថាន នៅមណ្ឌលគីរី៖ ករណីមួយទៀតកក្រើកនៅចុងខែ មករា ២០១៨នេះ ដែរ គឺមានការបាញ់ប្រហារមកលើមន្រ្តីបរិស្ថាន ប៉េអឹម និង មន្ត្រីអង្គការអភិរក្សសត្វព្រៃម្នាក់ ក្នុងព្រៃជ្រៅជាប់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ ភ្លាមៗនៃថ្ងៃកើតហេតុ នាយឧត្ដមសេនីយ៍ សៅ សុខា ចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធ នៅចំណុចខាងលើ។
រហូតមកដល់ថ្ងៃទី ៣១ ខែមករា ក្រុមការងារថ្នាក់ជាតិ នៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានកំណត់មុខសញ្ញា ជនសង្ស័យចំនួន ០៣នាក់ (ទាហាន ២នាក់ និងជនស៊ីវិលម្នាក់) និងនាំ យកមកសាកសួរពាក់ព័ន្ធករណីបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីបរិស្ថាន និងបុគ្គលិកអង្គការអភិរក្សសត្វព្រៃម្នាក់។ ការបាញ់សម្លាប់មន្ត្រីបរិស្ថាន ប៉េអឹម និងមន្ត្រីអង្គការ គឺបន្ទាប់ពីក្រុមជនរងគ្រោះទាំងនេះ បានចុះទប់ស្កាត់ក្រុមជនជាតិវៀតណាម ដែលកាប់ឈើខុសច្បាប់នៅព្រំដែនក្បែរតំបន់អូរហ៊ុច។
៤. នាំគ្នាផ្អើលមើលច័ន្ទគ្រាស ឬ រាស៊ូចាប់ច័ន្ទ នារាត្រីបុណ្យមាឃបូជា៖ ក្រោយពីមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ប្រជាពលរដ្ឋស្ទើរគ្រប់ខេត្ត រាជធានី បានបបួលគ្នាមើល ច័ន្ទគ្រាស ឬ រាហ៊ូចាប់ច័ន្ទ នារាត្រី ថ្ងៃមាឃបូជា ទី៣១ ខែមករា ២០១៨។ ក្រោយពីបានមើលច័ន្ទគ្រាសហើយ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក បានបង្ហោះរូប ដោយភ្ជាប់ឃ្លាផ្សេងគ្នា ជាពិសេសថា បាតុភូតចន្ទគ្រាសដ៏កម្របានឃើញ ឬ ដែលគេហៅថា ព្រះចន្ទពណ៌ខៀវ (Blue Moon) ដែលជាបាតុភូត មិនដែលកើតឡើងឡើយ ក្នុងរយៈពេលច្រើនជាង ១៥០ឆ្នាំមកនេះ។

Post a Comment