ក្រោយពីព្យាបាលជំងឺដ៏សាហាវជាមក តារាសម្តែង ពេជ្រ ចរណៃ ពេលនេះមានដំណឹងល្អវិញហើយ
ភ្នំពេញ៖ មួយរយៈកន្លងមក ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថាកញ្ញា ពេជ្រ ចរណៃដែលជាតារាសម្តែងមួយរូបបានធ្លាក់ខ្លួនឈឺធ្ងន់ ដែលសឹងតែមិនអាចព្យាបាលបាន រួចក៏បញ្ជូនទៅព្យាបាលបន្តនៅប្រទេសជិតខាង។ ជាការពិតណាស់ ក្រោយពីបានជាហើយ តារារូបស្រស់នេះ ក៏ចាប់ផ្តើមប្រកាសចូលសិល្បៈវិញភ្លាមៗ និងទទួលការសម្តែងតែម្តង។ ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់នាងបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងទឹកមុខយ៉ាងស្រស់ថ្លា នឹងការងារថ្មីរបស់នាង។
ក្រោយពីបានឃើញរូបភាព ជាមួយនឹងការងាររបស់នាង អ្នកគាំទ្រពិតជាសប្បាយរីករាយមែនទែន ដែលនាងបានចូលសិល្បៈវិញ ជាពិសេសបានជាសះស្បើយពីជំងឺ។
គួររំលឹកឡើងវិញផងដែរថា តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ បានដេកសម្រាកនៅព្យាបាលនៅមន្ទីពេទ្រប្រទេសថៃ ដោយត្រូវបានគេដឹងថា ដូចដេកចាំថ្ងៃស្លាប់ ដោយសារគ្មានលទ្ធភាពក្នុងការព្យាបាលជម្ងឺ ប៉ុន្ដែជីវិតកញ្ញា ពេជ្រ ចរណៃ ហាក់មានរស្មី និងក្ដីសង្ឃឹមឡើងវិញ ខណៈតារាសម្ដែងជើងចាស់ លោក ខៃ ប្រសិទ្ធ ដែលតែងតែមានចិត្តធម៌ បានមកជួយសង្រ្គោះជីវិតរបស់នាង ដោយចេញថ្លៃព្យាបាលនាងទាំងស្រុង និងមកសួរសុខទុក្ខនាងដល់ប្រទេសថៃទៀតផង ខណៈពេលដែរមន្ទីរពេទ្យថៃនេះក៏បានប្រាប់ឲ្យដឹងដែរថា បើសិនជាគ្មានលទ្ធភាពក៏ពួកគេនៅព្យាបាលផងដែរ ហើយអាចសងតាមដំណាក់កាលក្រោយៗទៀតក៏បាន។
កញ្ញា ពេជ្រ ចរណៃ បានថ្លែងប្រាប់ទាំងចិត្តរំភើប នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ថា «លោក ខៃ ប្រសិទ្ធ បានមកដល់មន្ទីពេទ្រនៅប្រទេសថៃដែលខ្ញុំវះកាត់ ហើយតម្លៃវះកាត់ចំនួន ១៨០០០ ដុល្លារអាមេរិក ក្រោយមន្ទីពេទ្របញ្ចុះតម្លៃឲ្យ តែនៅមិនទាន់មានលទ្ធភាពធ្វើការបង់ឲ្យថ្លៃពេទ្រនៅឡើយ ភ្លាមនោះលោក ខៃ ប្រសិទ្ធក៏ផ្ដល់ទឹកប្រាក់ចំនួន ១៨០០០ ដុល្លារ ឲ្យនាងខ្ញុំចេញថ្លៃពេទ្រតែម្ដង»៕

Post a Comment