ពិតជាសាហាវណាស់!!!! កាប់ប្លន់យករថយន្តតាក់ស៊ីស្រស់ៗតែម្តង ហើយដាច់ម្រាមដៃទៀត (មានវីដេអូ)
ភ្នំពេញ៖ ករណីកាប់ប្លន់បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយបើថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ បុរសអ្នកបើកតាក់ស៊ីត្រូវជនសង្ស័យរឹត ក និងខ្សែលួសបង្ខំឲ្យចុះពីរថយន្ត បន្តយកកាំបិតបុ័ងតោកាប់ចិញ្ច្រាំបណ្ដាលឲ្យរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម ហើយជនសង្ស័យព្យាយាមបើករថយន្តតែដល់ពេលដឹងថារថយន្តភ្ជាប់ប្រព័ន្ធ GPS ផ្លុងរថយន្តចោលកណ្ដាលផ្លូវ ។ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែករថយន្តត្រូវបានជនសង្ស័យបើកមកផ្លុងចោលនៅផ្លូវលេខ ៦១ សង្កាត់ផ្សាថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យុវជនរងគ្រោះមានឈ្មោះ ញ៉ាញ សុខគា អាយុ ២១ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ីក្រហម ស្នាក់នៅបន្ទប់ជួលភូមិ ត្រពាំងខ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌ ពោធិ៏សែនជ័យ រាជធានីភ្នំពេញ ស្រុកកំណើតនៅ ខេត្តព្រះសីហនុ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនសង្ស័យម្នាក់បានហៅរថយន្តតាក់ស៊ីក្រហម ម៉ាកកាមេរីបាឡែនពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2AF-6237 ដោយជនសង្ស័យអង្គុយបាំងក្រោយ លុះបើកមកចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យប្រាប់ឲ្យរថយន្តឈប់មួយភ្លែត ទើបធ្វើសកម្មភាពយកខ្សែលួសរិតកជនរងគ្រោះនិងគំរាមឲ្យចុះពីលើរថយន្ត បន្ទាប់មកជនសង្ស័យដកកាំបិតប៊័ងតោកាប់ចិញ្ច្រាំ ជនរងគ្រោះជាច្រើនកាំបិតត្រូវចំសៀតផ្កានឹងដៃរងរបួសធ្ងន់ឈាមស្រោចខ្លួន ហើយត្រូវបានអ្នកឃើញបានហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេញ ។

ចំណែកជនសង្ស័យព្យាយាមបើករថយន្តគេចខ្លួន បាន ពាក់កណ្តាលផ្លូវបានឮសំលេង អាយកូមរបស់ជនរងគ្រោះដែរទុកក្នុងរថយន្តនិងដឹងថារថយន្តភ្ជាប់ប្រព័ន្ធGPS នឹងមានអ្នកជិះតាមពៅក្រោយក៏សម្រេចចិត្តផ្លុងរថយន្តចោលក្នុងខណ្ឌដូនពេញ ។
ក្រោយពេលកើតហេតុសម្ថកិច្ចខណ្ឌដូនពេញបានទាក់ទងទៅខណ្ឌឬស្សីកែវឲ្យមកយករថយន្តទៅរក្សាទុកនឹងស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់ ៕

Post a Comment