កក្រើកទៀតហើយ!!! ទីបំផុត ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ទិញសិទ្ធិផ្តាច់មុខ តារាចម្រៀង ព្រាប សុវត្ថិ បាត់ហើយ ដើម្បីនាំទៅច្រៀងនៅ.. (មានវីដេអូ)
មានមនុស្សជាច្រើនបានស្គាល់រួចមកហើយ លោក ឡេង ណាវ៉ាត់ត្រា ដែលជាអតីតពលករខ្មែរម្នាក់ ដែលធ្លាប់បានធ្វើការនៅប្រទេសកូរ៉េ និងជាតារាចម្រៀង ហើយលោកក៏ទើបតែទទួលងារជា ឧកញ៉ាវ័យក្មេង បានបង្ហើបឲ្យដឹងថា ខ្លួនទើបតែចុះកុងត្រាជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ។ ខ្លឹមសារនៃកិច្ចសន្យានោះ លោកថា ចាប់ពីពេលនេះទៅមានតែលោកមួយគត់ ដែលមានសិទ្ធិផ្ដាច់មុខក្នុងការនាំតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់នេះ ទៅច្រៀងនៅប្រទេសកូរ៉េ។
ការរៀបចំការប្រគុំតន្រ្ដីជាលើកទី២នៅប្រទេសកូរ៉េខាងត្បូងនេះច្បាស់ណាស់ថា ដោយសារតែមហាព្រឹត្តិការណ៍ប្រគុំតន្ដ្រីអចលនទ្រព្យកាលពីថ្ងៃទី១៦និង១៧កុម្ភៈ នោះទទួលបានជោគជ័យយ៉ាងខ្លាំងទើបមានការសំណូមពរពីសំណាក់ពលករនៅកូរ៉េឲ្យមានការរៀបចំការប្រគុំតន្រ្ដីជាលើកទី២ទៀត។ លោក ឡេង ណាវ៉ាត្រា ប្រធានក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានឲ្យដឹងថា យើងបានទទួលបានជោគជ័យខ្លាំងណាស់ចំពោះការប្រគុំតន្ដ្រីជាលើកទី១នោះ ដោយសារមានបងប្អូនយើងគាំទ្រច្រើន។
ដោយសារតែខ្ញុំធ្លាប់ធ្វើជាពលករនៅកូរ៉េអីចឹងខ្ញុំចង់នាំតារាល្បីៗទៅជូបបងប្អូននៅកូរ៉េយើងដោយមិនគិតការចំណាយចំណេញឬខាតទេ។ ខ្ញុំពេញចិត្តនិងការងារនេះខ្លាំងណាស់។ សម្រាប់ការរៀបចំការប្រគុំតន្ដ្រីជាលើកទី២នេះខ្ញុំគ្រោងយកតារាច្រើនជាងលើកទី១ដែលមានតារា៣០នាក់នោះ។ អតីតពលករកូរ៉េ ដែលក្លាយខ្លួនជាប្រធានក្រុមហ៊ុន អចលនទ្រព្យ ឡេង ណាវ៉ាត្រា លោកបានអះអាងថា «ទិសដៅរបស់យើងគឺចង់នាំតារាលំដាប់ Grade A ទៅជូបបងប្អូនយើងនៅទីនោះឲ្យគាត់សប្បាយរីករាយ។ ឥឡូវយើងមានកំពូលតារាចម្រៀងល្បីលោក ព្រាប សុវត្ថិ គាត់អញ្ជើញទៅសម្រាប់ Concert លើកទី២នៅកូរ៉េ អីចឹងខ្ញុំសង្ឃឹមថាបងប្អូនពលករយើងនឹងទៅទស្សនាការប្រគុំតន្រ្ដីលើកទី២នោះច្រើនជាងលើកទី១ជាមិនខាន”។
តាមព័ត៌មានថា សមាគមសិល្បករខ្មែរ និងអ្នក ឧបត្ថម្ភផ្ដាច់ មុខសម្រាប់ព្រឹត្តិការណ៍ប្រគុំតន្ដី្រអចលនទ្រព្យនេះបានចុះកុងត្រាផ្ដាច់មុខជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដោយតារាល្បីល្បាញរបស់ហង្សមាសរូបនេះអាចចេញទៅសម្ដែងនៅប្រទេសកូរ៉េខាងត្បូងតែតាមរយៈសមាគមសិល្បករខ្មែរនិងការឧបត្ថមផ្ដាច់មុខដោយបុរី ឡេង ណាវ៉ាត្រា ប៉ុណ្ណោះមិនអាចក្រុមហ៊ុនណាផ្សេងអញ្ជើញព្រាប សុវត្ថិ ទៅច្រៀងសម្ដែងនៅកូរ៉េ ឡើយ”។ លោក ហេង ឡុង តំណាងសមាគមសិល្បករខ្មែរបានឲ្យដឹងដែរថា” ជាការពិតរយៈពេល២ឆ្នាំនេះលោក ព្រាប សុវត្ថិ និងផ្ដាច់មុខឲ្យសមាគមសិល្បករខ្មែរនិងបុរី ឡេង ណាវ៉ាត្រា សម្រាប់ការចេញទៅច្រៀងសម្ដែងនៅប្រទេសកូរ៉េខាងត្បូង ព្រោះយើងបានចុះកុងត្រាជាមួយគ្នាហើយ។
ព្រាប សុវត្ថិ នឹងចេញទៅសម្ដែងសម្រាប់ការប្រគុំតន្ដ្រីជាលើកទី២របស់យើងដែលនឹងរៀបចំនៅថ្ងៃទី៦និង៧ខែឧសភាឆ្នាំ២០១៨ខាងមុខនេះ។មូលហេតុដែលយើងរៀបចំការប្រគុំតន្ដ្រីជាលើកទី២នៅកូរ៉េនោះ គឺដោយសារតែយើងទទួលបានជោគជ័យខ្លាំងណាស់សម្រាប់ការប្រគុំន្ដ្រីជាលើកទី១បើទជាយើងមានការលក់សំបុត្រក៏ដោយ។ក្រៅពីប្រទេសកូរ៉េសមាគមសិល្បករខ្មែរនិងអ្នកឧបត្ថមបុរី ឡេង ណាវ៉ាត្រា ក៏សិក្សាទៅលើការរៀបចំប្រគុំតន្ដ្រីនៅប្រទេសថៃ និងជប៉ុន ផងដែរនាពេលអនាគត”។
គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ លោក ឡេង ណាវ៉ាត់ត្រា បានដឹកនាំតារាចម្រៀងល្បីជាច្រើននាក់ទៅប្រគំតន្ត្រីនៅ ប្រទេសកូរ៉េម្ដងរួចមកហើយ ក្នុងនោះមានដូចជា លោក ខេមរៈ សិរីមន្ត លោក ខេម អ្នកនាង មាស សុខសោភា កញ្ញា យូរី លោក ប៉ែន ចំរ៉ុង លោក គុយ លី លោក vj អាឡាស្កូ និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម ដោយការចំណាយនៃការប្រគំតន្ត្រីនេះ ចាយប្រាក់រហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ។ លោកថា គម្រោងយកតារាចម្រៀង ព្រាប សុវត្ថិ អាចចាយច្រើនជាងនេះទៀតឯណោះ ហើយគោលបំណងនៃការរៀបចំនោះ គឺមិនខុសពីកាលទៅលើកទី១ឡើយ ដើម្បីផ្សព្វផ្សាយជំនួញដី និងផ្ទះរបស់លោក និង មួយចំណែកទៀត ក៏គម្រោងធ្វើការសប្បុរសធម៌៕

Post a Comment