Header Ads

ព្រោះតែគ្រូភ្លេចហៅចូលក្នុងថ្នាក់វិញ ទើបធ្វើឲ្យក្មេងស្រីអាយុ៣ឆ្នាំនេះ ស្លាប់យ៉ាងវេទនាដូចនេះ

បើយោងតាមគេហទំព័របរទេសមួយឈ្មោះ http://www.dailymail.co.uk ដែលបានចុះផ្សាយរឿងដ៏រន្ធត់មួយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗ គឺមានក្មេងស្រីម្នាក់អាយុ៣ឆ្នំា បានស្លាប់ក្រោមសីតុណ្ហភាពដក​៥​អង្សា​សេ ដោយសារតែគ្រូភ្លេចហៅចូលក្នុងថ្នាក់រៀនវិញនៅពេលដែលពួកគេចេញលេង។


ក្មេងស្រីម្នាក់នេះមានឈ្មោះថា Zakhra Rzayeva គេបានរកឃើញក្មេងនេះនៅលើគំនរព្រិលខ្ពស់ នៅទីធ្លាសាលាមត្តេយ្យដែលនាងបានទៅរៀង នៅទីក្រុងម៉ូស្គូ។ ហើយសា​លាម​ត្តេ​យ្យមួយនេះ ត្រូវ​បាន​គេ​ស្គាល់​ថា មាន​លេខ ២១២០​។ ចំណែកខាង​គ្រូបាន​ប្រាប់ឲ្យដឹង​ថា នេះ​មក​ពី​ភ្លេច​ហៅ​នាង​ចូល​ថ្នាក់​វិញ បាន​ទៅ​ជា​បែប​នេះ​ ដោយគាត់​ស្មាន​តែ​សិស្ស​គ្រប់​គ្នា​ចូលក្នុងថ្នាក់អស់ហើយ តែ​មិន​នឹង​ស្មាន​សោះ​ថា ភ្លេច​នាង​ម្នាក់​នៅ​ខាងក្រៅ​ម្នាក់ទៀត​។ ក្រោយ​ពេល​២​ម៉ោង​ទៅ​ហើយ ទើប​នឹកឃើញ ហើយ​ទៅ​រក​មើល​។ នេះ​យឺត​ពេល​បាត់​ទៅ​ហើយ​ បើទោះបីជាខំហៅឡានសង្គ្រោះបន្ទាន់មកក៏ដោយ។


Rizvan Rzayev និង Gulnara Shakhadat ដែល​ជា​ម្តាយ​ឪពុក​របស់​ក្មេង​ស្រី​រន្ធត់​ដល់​ថ្នាក់​និយាយ​អ្វី​មិន​ចេញ។ ស្របពេលភ្លាមៗនោះមិត្តភ័ក្តរបស់គ្រួសារក្មេងស្រីនេះឈ្មោះ Ramil Gadzhiyev បាននិយាយថា ក្មេង​ស្រី​ដែល​ស្លាប់​នេះ​មាន​អាកា​រៈ​ចម្លែក​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​ពេល​ស្លាប់​ ដោយនាង​តែងតែ​មិន​ចង់​មក​សាលា ព្រោះ​ខ្លាច​គ្រូ​ ដោយមិនដឹងថាគ្រូម្នាក់នេះបានធ្វើអ្វីដល់សិស្សទេបានជាគាត់គិតបែបនេះ។


នៅពេល​នេះ​ប៉ូលិស​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​រក​មូលហេតុ​ស្លាប់​ជាក់លាក់​មួយ​ដើម្បីឲ្យដឹងពិតប្រាកដ។ វា​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់ ដែល​ក្មេង​ស្រី​ម្នាក់​មក​ស្លាប់​យ៉ាង​វេទនា​បែប​នេះ​ទៅ​វិញ​៕














No comments