ហេតុអ្វីគិតខ្លីអញ្ចឹង!!! ខឹងប្តីនាំប្រពន្ធដើមទៅការមិត្តភ័ក្តអត់ប្រាប់ សុខចិត្តចង.ក បញ្ចប់ជីវិតខ្លួនឯង ទាំងមានផ្ទៃពោះជិត២ខែទៀត
រាជធានីភ្នំពេញ៖ មានហេតុការណ៍មួយដ៏រន្ធត់បំផុត ព្រមទាំងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទប់ជួលលេខ ៧ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយស្ត្រីវ័យក្មេងម្នាក់បានចង.កសម្លាប់ខ្លួនទាំងមានផ្ទៃពោះជិត២ខែទៅហើយ ដោយសារតែខឹងប្តីនាំប្រពន្ធដើមទៅការមិត្តភ័ក្តនៅឯស្រុកកំណើត ដោយមិនបានប្រាប់ឲ្យដឹងមុន។
ស្ត្រីដែលចង.កសម្លាប់ខ្លួនរូបនេះមានឈ្មោះថា មិន សេងហ័រ អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិដំបូកធំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។ បុរសជាប្តីមានឈ្មោះ សេក សំរ៉ុង អាយុ៣៥ឆ្នាំ មុខរបរដាក់កនែ្លងផ្ញើម៉ូតូ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
បុរសជាប្តីបានប្រាប់ឲ្យដឹងថា រូបគាត់មានប្រពន្ធដើមម្នាក់ជាង១០ឆ្នាំមកហើយ មានកូន២នាក់ ស្រីម្នាក់កូនប្រុសបងអាយុ១៣ឆ្នាំ និងកូនស្រីអាយុ៨ឆ្នាំ និងបានទំនាក់ទំនងជាមួយប្រពន្ធចុងបានប្រមាណជាង១ឆ្នាំមកហើយ តែមិនបានរៀបការត្រឹមត្រូវទេ គឺរស់នៅជាមួយគ្នាដោយមិនបានប្រាប់ឪពុកម្ដាយខាងស្រីដឹងឡើយ សូម្បីតែប្រពន្ធដើមក៏មិនឲ្យដឹងដែរ គឺលាក់មិនឲ្យនរណាម្នាក់ដឹងឡើយ ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី១៨ ខែកុម្ភៈនេះរូបគាត់បានទៅការមិត្តភក្តិនៅស្រុកកំណើតជាមួយប្រពន្ធដើម នៅពេលនោះដែរ ប្រពន្ធចុងគាត់បានទូរស័ព្ទសួរនាំ ហើយរូបគាត់បានឆ្លើយប្រាប់ថា រូបគាត់ និងប្រពន្ធដើមបានទៅការមិត្តភក្តិនៅស្រុកកំណើតពេលនោះនាងបានឈ្លោះប្រកែកជាមួយគាត់តាមទូរស័ព្ទដោយនាងបាននិយាយថា ទៅការមិត្តភក្តិនៅស្រុកកំណើតម៉េចមិនប្រាប់គាត់ឲ្យដឹងផង ។
ដល់ពេលគាត់ត្រឡប់មកវិញនៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់បានទៅបន្ទប់ជួលប្រពន្ធចុង ដោយបានគោះទ្វារបន្ទប់២ទៅ៣ដង តែនាងបាននិយាយថា ខ្ញុំគ្មានប្តីទេ និងមិនព្រមបើកទ្វារឲ្យគាត់ចូលទេបានឈរនៅខាងក្រៅបន្ទប់ជាងកន្លះម៉ោង ដោយមិនព្រមបើគាត់ក៏ត្រឡប់ទៅវិញ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញខណ្ឌពោធិ៍សែនជ័យសហការជាមួយជំនាញរាជធានីភ្នំពេញបានធ្វើលិខិតប្រគល់សពឲ្យឪពុកម្ដាយ និងក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

លុះស្អែកឡើងថ្ងៃកើតហេតុ រូបគាត់បានទៅបន្ទប់ជួលនាងម្តងទៀត ហើយបានគោះទ្វារបន្ទប់ដូចសព្វដងដោយមិនលឺសំឡេងនិយាយឆ្លើយតប ហើយគាត់បានទូរសព្ទក៏មិនព្រមលើក បន្ទាប់មកគាត់បាននិយាយខ្លាំងៗម្តងទៀតថា បើមិនបើកទ្វារឲ្យបង បងនឹងប្តឹងប៉ូលិសហើយណា! ក៏នៅតែមិនឆ្លើយតប ពេលនោះគាត់បានក្រឡេកមើលឥដ្ឋខ្យល់នៅលើបង្អួច ស្រាប់តែឃើញចំណងខ្សែភ្លើងចងនឹងឥដ្ឋខ្យល់ចង.កបាត់ទៅហើយ ។

Post a Comment