លោក ដួង សុខគា និយាយចំៗខ្លាំងៗម្លេស សម្រាប់ថ្ងៃ១៤ កុម្ភៈ ខាងមុខនេះ
លោក ដួង សុខគា ត្រូវបានមហាជនជាច្រើនបានដឹងថាលោកគឺជា សិល្បករពហុជំនាញ ជាមួយសំនួនវោហារហូរដូចទឹក ដែលកាលពីម្សិលមិញនេះលោកបានសរសេរសារខ្លះៗសម្រាប់ប្អូនៗស្រីៗជាពិសេស នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលនឹងជិតមកដល់ខាងមុខនេះហើយ ដោយក្នុងនោះលោកបញ្ជាក់ថា៖
"ថ្ងៃ១៤កុម្ភៈ ជាបុណ្យនៃក្តីស្រលាញ់ មិនមែនជាទិវា ពពាក់ពពូន មិនដឹងហេតុ ហើយបបួលគ្នា ជល់ពោះទេ!!
ក្មេងៗ នារីៗ កុំល្ងង់ឲ្យគេយកកាដូ មកដូរកណ្តាប់បានឲ្យសោះ! កិត្តិយស ម៉ែឪខំបង្កើត ស្រាប់តែមកចាញ់ផ្កាមួយទង វាមិនសម!! ពូមោកថាឲ្យក្មេងភូមិគាត់"
ក្មេងៗ នារីៗ កុំល្ងង់ឲ្យគេយកកាដូ មកដូរកណ្តាប់បានឲ្យសោះ! កិត្តិយស ម៉ែឪខំបង្កើត ស្រាប់តែមកចាញ់ផ្កាមួយទង វាមិនសម!! ពូមោកថាឲ្យក្មេងភូមិគាត់"
គួររំលឹកឡើងវិញផងដែរថាកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំស្ដីពីវិធានការណ៍ទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ដើម្បីចូលរួមអភិរក្សវប្បធម៌ប្រពៃណីខ្មែរ ។ ដោយក្នុងនោះមានន័យខ្លឹមសារសំខាន់ៗជាច្រើន ដូចនេះសូមអាននូវសេចក្តីលម្អិតក្នុងលិខិតខាងក្រោមនេះ៖
គួររំលឹកឡើងវិញផងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយរួចមកហើយកាលនៅថ្ងៃទី១៣ ខែកុម្ភៈ កាលពីឆ្នាំ២០១៦ ដោយបានលើកឡើងថា ទិវានៃក្ដីស្រឡាញ់នៅកម្ពុជា គួរជាឱកាសនៃការចែកចាយ និងធានាថា ក្ដីស្រឡាញ់ដ៏ទូលំទូលាយមួយត្រូវបានធ្វើឡើងក្នុងសន្តានចិត្តដ៏ស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួន មានជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជាជនពិការ កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន។
ក្រៅពីអំពាវនាវឲ្យយុវជនកុំឲ្យភ្លើតភ្លើនខុសឆ្គង ក្រសួងក៏អំពាវដល់អាណាព្យាបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមដាក់ចេញនូវវិធានការនានា ដើម្បីទប់ស្កាត់ទង្វើខុសឆ្គងរបស់យុវជន ដែលបានប្រព្រឹត្តនៅក្នុងថ្ងៃ "ទិវានៃក្ដីស្រឡាញ់ ១៤ កុម្ភៈ" នេះ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment