Header Ads

ហួសចិត្តចោរប្លន់ម្នាក់នេះ!!! គ្រាន់តែលឺថាគេមានបងប្រុសធ្វើប៉េអឹម ជិះម៉ូតូរត់បាត់

ខេត្តបាត់ដំបង៖ កំលាំងសមត្ថកិច្ចគ្រប់អង្គភាពចេញប្រតិបត្តិការគ្រប់ច្រកល្ហ បន្ទាប់ពីទទួលបានព័ត៌មានថាមានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅទីតាំងផ្ទេរប្រាក់ទ្រូម៉ានី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 3រសៀល ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះផ្ទេរប្រាក់ទ្រូម៉ាន់នី មួយកន្លែង យីហោ ហួត សុវណ្ណារឹទ្ធ ស្ថិតក្នុងភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺករណីនេះ បង្កឡើងដោយជនសង្ស័យម្នាក់ ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មានភិនភាគសម្បុរស មុខវែង ចង្កាព្រែក សក់ត្រង់បាស់លាប ពណ៌ក្រហម-លឿង កម្ពស់ប្រហែល ១.៧០ សម ពាក់អាវយឺត ពណ៌ទឹកក្រូចដៃខ្លី ជិះម៉ូតូ ០១ គ្រឿង ម៉ាក MIO (មីអូ) ពណ៌ស ប្រដាប់ដោយអាវុធខ្លី ០១ ដើម (មិនស្គាល់ម៉ាក) បានធ្វើសកម្មភាពយកអាវុធដាក់លើតុគំរាមទារប្រាក់ពីជនរងគ្រោះឈ្មោះ សុខ ស្រីនឿន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅចំណុចកើតហេតុខាងលើ ពុំបានសម្រេច រួចក៏ជិះម៉ូតគេចខ្លួនបាត់ ។


បើតាមការអះអាងពីស្ត្រីរងគ្រោះបាននិយាយថា ដំបូងជននេះបានដើរចូលមកសុំដកប្រាក់តាមរយៈទ្រូម៉ានី ដែលមានចំនួន ២៥ លានរៀល។ នៅពេលដែលម្ចាស់ផ្ទះសួររកលេខកូដបែរជាជននេះឆ្លើយថាអត់មានទេ ព្រមទាំងបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាកដាក់នៅលើតុខាងមុខជនរងគ្រោះ ដោយឃើញសភាពការដូច្នេះស្ត្រីរងគ្រោះបាននិយាយសម្រួលថា បើចង់បានប្រាក់ចាំខ្លួនតេអោយបងយកមកអោយព្រោះលុយវាច្រើន។


ភ្លាមៗនោះជនសង្ស័យបានសួរថាបងប្រុសនៅឯណា ហើយគាត់ធ្វើអ្វី ទើបម្ចាស់ផ្ទះបានឆ្លើយថាគាត់នៅខាងក្រោយផ្ទះហើយគាត់ជាមន្ត្រីប៉េអឹម គ្រាន់តែឮពាក្យនេះភ្លាមជនសង្ស័យបានដើរតម្រង់ទៅម៉ូតូហើយជិះចេញទៅបាត់ ដែលធ្វើអោយសមត្ថកិច្ចខ្វែងដៃ ខ្វែងជើងតាមរកមុខសញ្ញានេះដោយរហូតដល់ពេលនេះហាក់ដូចជាមិនទាន់មានតម្រុយនៅឡើយ ហើយករណីនេះប្រហាក់ប្រហែលទៅនឹងករណីប្លន់នៅទូរមាសផ្សារណាត់កាលពីអំឡុងខែមុនយ៉ាងដូច្នេះដែរ៕









ប្រភព៖ បាត់ដំបង ប៉ុស្តិ៍

No comments