Header Ads

ម៉េចទៀតហើយ!!! លោក ម៉ៃ សុគន្ធ ចេញមករិះគន់ទៀតហើយ ដោយគាត់បានរកឃើញបទចម្រៀង ស្ទឹងត្រែងបងអើយ បានចម្លងពីឡាវ (មានវីដេអូ)

មានមនុស្សជាច្រើនប្រហែលជាបានស្គាល់រួចមកហើយចំពោះតារាចម្រៀងម្នាក់ឈ្មោះ លោក ម៉ៃ សុគន្ធ ដោយមួយរយៈចុងក្រោយនេះមហាជនហាក់មានការចាប់អារម្មណ៍ជាមួយលោកជាខ្លាំង ទាំងរឿងល្អ និងមិនល្អ ដោយក្នុងនោះលោក សុគន្ធ ក៏តែងតែធ្វើការរិះគន់នូវរឿងមួយចំនួនដែលលោកមិនពេញផងដែរ ជាពិសេសរឿងរ៉ាវដែលទាក់ទងក្នុងវិស័យសិល្បៈភាគច្រើន។


ហើយប្រហែលជា១ម៉ោងមុននេះ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ គេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោក ម៉ៃ សុគន្ធ ចេញមករិះគន់លោក ខេមរៈ សិរីមន្ត ម្តងទៀតហើយ ដោយពេលនេះគាត់រិះគន់ទៅលើបទចម្រៀង "ស្ទឹងត្រែងបងអើយ" តែម្តង ដោយបទនេះគាត់ថាបានចម្លងពីប្រទេសឡាវ ហើយបទចម្រៀងរបស់ប្រទេសឡាវមួយនេះគឺចេញតាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ មកម្លេស។


ក្នុងនោះផងដែរគាត់បានសរសេរសារថា៖ "លិចគូទ ចាស្ទីនកូពី ម្តងទៀតហើយ បទភ្លេងនិពន្ធថ្មី ស្ទឹងត្រែងបងអើយ កូពីសុទ្ធពីឡាវ ដូចតែ Teamringdingdong សោះ ខំអួតមេសអាវ៉ាអើយ😂😂😂😂"។


ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទចម្រៀងមួយនេះពិតជាបានចម្លងចេញពីប្រទេសឡាវមែនរឺក៏អត់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៕























No comments