ស្ទើរមិនគួរឲ្យជឿមែន!!! កុមារីម្នាក់បានបំបែកំណត់ត្រាពិភពលោក ដោយច្រៀង១០២ភាសាខុសៗគ្នា ជាពិសេសច្រៀងបទខ្មែរទៀត (មានវីដេអូ)
ឥណ្ឌា៖ Suchetha Satish ជាក្មេងស្រីជនជាតិឥណ្ឌា មានអាយុទើបតែ១២ឆ្នាំប៉ុណ្ណោះ រស់នៅក្នុងទីក្រុង Dubai តែអាចមានសមត្ថភាពច្រៀងចំរៀងរហូតដល់ទៅ ១០២ភាសាខុសៗគ្នា ដែលពេលនេះបានបំបែកំណត់ត្រាពិភពលោក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ គឺកំណត់ត្រាអ្នកច្រៀងបទចម្រៀងច្រើនភាសាខុសៗគ្នាដំបូងគេបំផុតលើលោកក្នុងពេលតែមួយ។
សិស្សថ្នាក់ទី ៧ រូបនេះស្ថិតនៅក្នុងសាលាវិទ្យាល័យមួយក្នុងទីក្រុង Dubai ហើយ Suchetha ទើបតែបំបែកកំណត់ត្រាពិភពលោកសម្រាប់ការច្រៀងច្រើនភាសាច្រើនបំផុតក្នុងការប្រគំតន្ត្រីមួយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ នាងចូលចិត្តច្រៀងភាសាឥណ្ឌា ៧ ប្រភេទក្នុងនោះមាន Hindi, Malayalam និង Tamil ជាពិសេសភាសាអង់គ្លេស ប៉ុន្ដែនាងជានិច្ចកាលមានចំណាប់អារម្មណ៍ទៅលើបទចម្រៀងបរទេសជាង ហើយជាហេតុធ្វើឱ្យនាងបំបែកកំណត់ត្រាពិភពលោក។ នៅថ្ងៃទី ២៥ មករា ២០១៨ ក្មេងស្រីវ័យ ១២ ឆ្នាំនេះបានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលនៅស្ថានកុងស៊ុលឥណ្ឌាក្នុងទីក្រុង Dubai ដោយច្រៀង ១០២ ភាសាក្នុងរយៈពេល ៦ ម៉ោង និង ១៥ នាទី។
ហើយអ្វីដែលរឹតតែពិសេស និងចាប់អារម្មណ៍ចំពោះប្រជាជនកម្ពុជា ក្នុងចំណោងភាសា ១០២ភាសានោះ នាងអាចបកស្រាយបទចម្រៀងជាភាសាខ្មែរបានយ៉ាងរលូន និងពិរោះ ដែលមានសូរសៀងស្តាប់ទៅហាក់បីដូចជាអ្នកចេះភាសាខ្មែរយូរឆ្នាំអញ្ចឹង ខណៈបទដែលក្មេងស្រីតូចនោះលើកយកបកស្រាយនោះគឺបទ “ខ្ញុំស្រលាញ់ស្រីតូច” ដែលជាសំនៀងដើមរបស់អធិរាជសំលេងមាស លោកតា សុិន សុីសាមុត។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដែលនាងបានច្រៀង តែប្រសិនបើចង់ស្តាប់ត្រង់កន្លែងនាងច្រៀងជាភាសាខ្មែរគឺចាប់ពីនាទីទី 4:26 ទៅ៕

Post a Comment