Header Ads

ផ្ទុះទៀតហើយ!!! ពិតជាមិននឹកស្មានដល់ថា បទចម្រៀង របស់ នាង ប្រាក់គន្ធា មួយបទនេះមានអ្នកទស្សនាជាង ២លានដងសោះ (មានចម្រៀង)

ប្អូនស្រីម្នាក់ឈ្មោះ នាង ប្រាក់គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ហើយស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលបានដឹងថាបទចម្រៀងរបស់នាង មានការផ្ទុះឡើងសារជាថ្មីបន្ទាប់ពីបង្ហោះក្នុង Channel YouTube ផ្លូវការណ៍របស់ផលិតកម្មសាន់ដេ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "បេះដូងចេះស្រវឹង" ហើយបទមួយនេះធ្វើការបង្ហោះតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ តែនៅតែពិរោះ ព្រមទាំងមានអ្នកទស្សនាសឹងតែនឹកស្មានមិនដល់ ដែលមានចំនួនរហូតដល់ជាង ២លានដង គិតត្រឹមថ្ងៃនេះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះពិរោះយ៉ាងណាដែលបានធ្វើឲ្យទស្សនាច្រើនបែបនេះនោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា៕



































No comments