ក្រសួងវប្បធម៌ចិនលេងមែនទែនហើយ ចំពោះការជួលស្រីៗស្លៀកពាក់សិចស៊ីដើម្បីសម្តែងក្នុងពិធីបុណ្យសព (មានវីដេអូ)
ក្រសួងវប្បធម៌ចិនបានប្រកាសកាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមយុទ្ធនាការថ្មីមួយប្រឆាំងនឹងទំនៀមទម្លាប់នៃការជួលស្រីស្លៀកពាក់សិចស៊ីដើម្បីសម្តែងក្នុងពិធីបុណ្យសព។ យុទ្ធនាការនេះនឹងផ្តោតលើខេត្តហឺណាន ខេត្តអានហ៊ុយ ខេត្តជាំងស៊ូ និង ខេត្តហឺប៉ី កន្លែងដែលការជួលស្រីសិចស៊ីមករាំ ឃើញកើតមានញឹកញាប់បំផុត។ ក្រសួងក៏បានផ្តល់នូវខ្សែទូរស័ព្ទពិសេសមួយដែលសាធារណជនអាចតេរាយការណ៍អំពី “អំពើខុសឆ្គងក្នុងពិធីបុណ្យសព” ជាថ្នូរនឹងប្រាក់រង្វាន់។
ក្រុមគ្រួសារសពនានាបានជួលអ្នកសម្តែងទាំងនេះដើម្បីទាក់ទាញមនុស្សឱ្យមកគោរពអ្នកស្លាប់។ រដ្ឋាភិបាលចិនបានចាប់ផ្តើមធ្វើប្រតិបត្តិការប្រឆាំងនឹងទំនៀមទម្លាប់នេះដំបូងបង្អស់គឺក្នុងឆ្នាំ ២០១៥ ប៉ុន្តែស្រីរាំសិចស៊ីនៅតែបន្តជាផ្នែកមួយនៃពិធីបុណ្យសពនៅតាមបណ្តាខេត្តនានា។ បច្ចុប្បន្នក្រសួងវប្បធម៌បានបន្តការបង្ក្រាបនេះ ដែលក្នុងនោះប៉ូលិសអាចបំបែកពិធីបុណ្យសពបាន ដើម្បីបញ្ចប់ការសម្តែងអាសអាភាស អាសគ្រាម និង ថោកទាបនេះ។
យោងតាមកាសែត Global Times របស់រដ្ឋបានឱ្យដឹងថា ប្រពៃណីផ្តល់ជូនការកម្សាន្តដល់អ្នកកាន់ទុក្ខរបស់ចិនបានចាប់ផ្តើមតាំងពីដើមរជ្ជកាលឈីង។ ប៉ុន្តែស្រីរាំសិចស៊ីទើបតែត្រូវបានបន្ថែមអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ប៉ុណ្ណោះ៕
ស្រីរាំសិចស៊ីទាំងនោះគឺស្លៀកពាក់ខោអាវទ្រនាប់សិចស៊ី ឬ ឈុតស្រើបស្រាល ដែលគេជួលឱ្យរាំឬច្រៀងនៅពិធីបុណ្យសព នៅក្នុងតំបន់ជនបទមួយចំនួននៃប្រទេសចិន។ ក្នុងករណីជាក់ស្តែងដែលបានរាយការណ៍ទៅមន្ត្រី ស្រីរាំសិចស៊ីទាំងនោះបានសម្តែងនៅលើឆាក នៅពីមុខអេក្រង់អេឡិចត្រូនិច ដែលបង្ហាញរូបថតអ្នកស្លាប់ និងសារលិខិតមួយសរសេរថា “យើងសូមចូលរួមរំលែលទុក្ខយ៉ាងក្រៀមក្រំសម្រាប់សាកសពបុរសនេះ”។

Post a Comment