ព្រោះតែក្រ!!! តារាសម្តែង នៅ សូនីតា តូចចិត្តជាខ្លាំងចំពោះអាចារ្យកាលីប អញ្ចើញតាំងពីម៉ោង៣ ដល់៩ យប់ អត់ទាន់ឃើញមកទៀត
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលទើបតែកន្លងទៅថ្មីៗនេះគេឃើញសាររបស់តារាសម្តែងម្នាក់ឈ្មោះ កញ្ញា នៅ សូនីតា បានបង្ហោះសារដ៏ក្រៀមក្រំមួយនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះ Sonita Nov ដោយបានបង្ហាញនូវអារម្មណ៍មានការតូចចិត្តជាខ្លាំងជំនួសពូរបស់ខ្លួនដែលបានស្លាប់ទៅ ចំពោះអាចារ្យបុណ្យសព ដែលមើលទៅហាក់មិនសូវរវីរវល់ជាមួយជនក្រីក្រទាល់តែសោះដោយក្នុងនោះ សូនីតាបានសរសេរថា៖
”កំសត់ខ្លាំងណាស់😭😭 ថ្មើរនេះហើយមិនទាន់ឃើញអាចារ្យ មកទៀត ខ្លាចណាស់ អាចារកាលីប អញ្ចើញតាំងពីម៉ោង៣ រហូតដល់ម៉ោង ៩យប់ អត់ទាន់ឃើញម្នាក អ្នកក្រទឹកមាត់វាមិនប្រៃចឹងហើយ សុំជាតិក្រោយកុំអោយពូកំសត់ដូចជាតិនេះទៀតពូអស់កម្មហើយ ពូទៅអោយបានសុគតិភព សុំខមាទោសអោយក្មួយផង. គាត់ខ្សត់ណាស់”។ គួរបញ្ជាក់ផងដែរថា ពូរបស់កញ្ញា នៅ សូនីតា បានទទួលមរណភាព កាលពីថ្ងៃទី ១ កុម្ភៈ ២០១៨ ដោយសារតែរោគាពាធ៕

Post a Comment