Header Ads

ស្រួលៗតែម្តង!!! លែងពិបាកមើលទៀតហើយរវាង Zoomer X តៃវ៉ាន់ និង​ម៉ូតូ​ហ្ស៊ីន នោះ

ជា​ធម្មតា ម៉ូតូ Zoomer X ហ្ស៊ីន​ដែល​ផលិត​មក​ពី​ប្រទេស​ជប៉ុន ឬ​ថៃ​ និង Zoomer X ផលិត​មក​ពី​តៃវ៉ាន់ មាន​រូបរាង​ខាង​ក្រៅ​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ ប៉ុន្តែ​គុណភាព​ខុស​គ្នា​ដាច់។ ដូច​នេះ មក​មើល​ការ​ប្រៀបធៀប​គ្នា​រវាង​ម៉ូតូ​ទាំង​ពីរ​ខុស​គ្នា​ត្រង់​ណា​ខ្លះ?


ម៉ូត​ជប៉ុន ឬ​ថៃ
- តែម៖ មាន​តែម Zoomer X ច្បាស់​លាស់​តាម​ស៊េរី មិន​ឆាប់​ស្លក​ពណ៌
- ស្តុប​និង​ចង្កៀង៖ ​ភ្លឺ​ច្បាស់ មិន​ស្រអាប់​
- តួ​ម៉ាស៊ីន៖ មាន​លេខ​សម្គាល់​ពី​រោង​ចក្រ Honda
- តួ​ខ្លួន៖ ​ប្រើ​គ្រោង​ដែក​មិន​ច្រេះ ព័ទ្ធ​ជុំវិញ​កែប
- កម្លាំង​ម៉ាស៊ីន៖ ១១០ សេសេ អាច​បរ​បានលើស​ពី ៩០ គ.ម/ម៉
- សម្លេង៖ ការ​ដេរ​បញ្ជោះ​​មាន​សំឡេង​ស្ងាត់(មិន​លាន់​ខ្លាំង)
- កុង​ទ័រ៖ ប្រភេទ Digital (អេឡិចត្រូនិក)បង្ហាញ​ទិន្នន័យ​បាន​ជាក់​លាក់​​​​ដូច​ជា​ល្បឿន​ កម្រិត​ប្រេង​ឥន្ធនៈ​ និង​រយៈ​ចម្ងាយ​ដែល​បាន​បើក​បរ
- បច្ចេកវិទ្យា៖ ប្រើ​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ (Idling Stop System) ម៉ាស៊ីន​ប្រើ​ប៊ិច​ប្រភេទPGM-FI ស៊ី​សាំង​តិច​ (១​លីត្រ​ជិះ​បាន​ចម្ងាយ​ប្រមាណ​ ៦២,៣​គ.ម)
- ការ​តម្លើង៖ ដោយ​ដៃ​ខ្លះ និង​ប្រើ​គ្រឿង​ចក្រ​ខ្លះ​ពី​រោង​ចក្រ - តម្លៃ៖ ២ ០០០ ដុល្លារ ឬ​លើស​នេះ








ម៉ូតូ​តៃវ៉ាន់
- តែម​៖ មិន​​​ច្បាស់​លាស់ ឬ​គ្មាន​តែម​តែ​ម្តង​
- សម្លេង៖ លាន់​ខ្លាំង ឆាប់ធ្លាក់កម្លាំងម៉ាសុីន
- ស្ដុប​និង​ចង្កៀង៖ ឆាប់​ស្រអាប់ពណ៌ ឯអាវ​ឆាប់​រលុង​ពេល​ជិះ​បាន ១ឆ្នាំ​ឡើង​
- តួម៉ាស៊ីន៖ គ្មាន​លេខ​សម្គាល់​ម៉ាស៊ីន​ត្រឹម​ត្រូវ ឬ​ដាក់​ឲ្យ​តែ​មាន
- កុង​ទ័រ៖ ធម្មតា គ្មាន​បំពាក់​បច្ចេកវិទ្យា​កុងទ័រ​អេឡិចត្រូនិក
- ការ​តម្លើង៖ ដោយ​ដៃ ឬ​ប្រើ​ឧបករណ៍​ជំនួយ​តិច​តួច
- ប្រភេទ​ម៉ាស៊ីន៖ ប្រើ​បេន​សាំង​ធម្មតា គ្មាន​បច្ចេកវិទ្យា​ប្រើ​ប៊ិច​ប្រភេទ PGM-FI
- បច្ចេកវិទ្យា៖ គ្មាន​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ (Idling Stop System)
- កម្លាំង​ម៉ាស៊ីន៖ ១១០ សេសេ ល្បឿន​បរ​លឿន​បំផុត​ត្រឹម ៨០ គ.ម/ម៉ - តម្លៃ៖ ១០៥០ ដុល្លារ ឬ​ទាប​ជាង​នេះ








ហេតុអ្វី​បាន​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ផលិត​ថៃ ឬ​ជប៉ុន​ល្អ​ជាង?

ចំណុច​នេះ ប្រិយមិត្ត​ដែល​ប្រើ​ប្រាស់​គ្រឿង​អេឡិចត្រូនិក​ច្រើន ប្រាកដ​ជា​បាន​ដឹង រាល់​ផលិត​ផល​អេឡិចត្រូចនិក​ដែល​ចេញ​ពី​ប្រទេស​ទាំង ២ នេះ​ដូច​ជា ម៉ូតូ ឬ​រថយន្ត​ជាដើម តែង​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ពី​អ្នក​ប្រើ ដោយ​ហេតុ​ថា មាន​ការ​ធានា​រយៈពេល​ប្រើ​ត្រឹម​ត្រូវ មាន​ការ​ណែនាំ​ការ​ប្រើប្រាស់​ច្បាស់​លាស់ ផលិតផល​មាន​ស្ដង់ដារ ប្រើ​យូរ​ឆ្នាំ​គុណភាព​នៅ​តែ​ដដែល​ទោះ​ការ​ថែទាំ​តិច​តួច​ក្ដី។​


មិន​​មែន​គ្រប់​ផលិតផល​គ្រឿង​អេឡិចត្រូនិក​របស់​តៃវ៉ាន់​គ្មាន​គុណភាព​នោះ​ទេ នៅ​មាន​ផលិត​ដែល​គេ​ផលិត​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​របស់​ប្រើ​ក្នុង​ស្រុក​មួយ​ចំនួន មាន​គុណភាពអាច​ទទួល​យក​បាន​មិន​ចាញ់​ជប៉ុន ឬ ថៃ​នោះ​ទេ គ្រាន់​តែ​ថា ឈ្មួញ​កណ្ដាល​តែង​ចង់​បាន​ចំណេញ ដូច​នេះ​ការ​នាំ​យក​ផលិតផល​ដែល​អាច​បន្លំ​ភ្នែក​បាន ឬ​ស្រដៀង​គ្នា​ហើយ​យក​មក​​លក់​បាន​ចំណេញ​ច្រើន​ផង​នោះ តើ​អ្នក​ណា​ទៅ​ទ្រាំ​លក់​របស់​ថ្លៃ តែ​គ្មាន​អ្នក​ទិញ?


ទោះ​ជា​យ៉ាង​នេះ​ក្ដី ត្រឡប់​មក​ការ​ប្រៀប​ធៀប​ខាងលើ​វិញ ក៏​មិន​ប្រាកដ​ថា​ម៉ូតូ​តៃវ៉ាន់​ជិះ​មិន​កើត​ដែរ គ្រាន់​តែ​ថា ចំពោះ​អ្នក​ដែល​មាន​ជីវភាព​មធ្យម ប្រាកដ​ជា​គ្មាន​លទ្ធភាព​ទៅ​ទិញ​ម៉ូត​តម្លៃ​រាប់​ពាន់​ដុល្លារ​នោះ​ទេ ទោះ​ដឹង​ថា​វាមិន​សូវ​ធន់ មិន​អាច​ប្រើ​បាន​យូរ​ឆ្នាំ​ដូច​ម៉ូតូ​ដែល​មាន​ធានា​ច្បាស់​លាស់ក្តី តែ​វា​អាច​ជំនួស​កម្លាំង​ពលកម្ម​បាន​មួយ​ផ្នែក​ធំ​ដែរ​ដូច​ជា អ្នក​ប្រកប​របរ​ដាំ​ដុះ​បន្លែ បង្ការ​នៅ​ជន​បទ​ជាដើម ដូច​នេះ​ប្រិយមិត្ត​អាច​ពិចារណា​ដោយ​ខ្លួន​ឯង និង​កត់​ចំណាំ​​ចំណុច​ខាង​លើ​នេះ​បាន។ រីឯរបៀបនៃការការ​តំឡើង​ម៉ូតូ​តៃវ៉ាន់ ក្រុម​ការងារ​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់ៗនេះ៕

No comments