មានរឿងចម្លែកបានកើតឡើងទៀតហើយ!!! ឧទ្ធម្ភាគចក្រ១គ្រឿង បាត់ខ្លួន រកមិនឃើញ ទើបហោះឡើងបាន៣នាទីសោះ
ឧទ្ធម្ភាគចក្ររបស់ចិនតៃវ៉ាន់មួយគ្រឿង បានបាត់ចេញពីរ៉ាដា បន្ទាប់ពីហោះហើរបាន ៣នាទី ក្នុងបេសកកម្មសង្គ្រោះមួយ នៅក្បែរកោះ Orchid មួយកាលពីយប់ម៉ោងប្រហែល ១២ ឈានចូលថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រ ប្រភេទ UH-60M Black Hawk របស់ទីភ្នាក់ងារសង្គ្រោះ National Airborne Service Corps (NASC) នៃក្រសួងមហាផ្ទៃចិន បានបាត់ខ្លួន ជាមួយមនុស្ស ៦នាក់ ក្នុងនោះមានអ្នកបើកបរ ២នាក់ វិស្វករ ម្នាក់ ជនរងគ្រោះម្នាក់ សាច់ញាតិជនរងគ្រោះម្នាក់ និងវេជ្ជបណ្ឌិតម្នាក់។
ទីភ្នាក់ងារ NASC បានបានបញ្ជូនឧទ្ធម្ភាគចក្រ Black Hawk ចំនួន ៩គ្រឿង ដើម្បីធ្វើការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ខ្លួន។ ក្រោយឧបទ្ទវហេតុនេះ ភ្នាក់ងារដដែលបានលុបចោលនៃគម្រោងរៀបចំពិធីស្វាគមន៍ឧទ្ធម្ភាគចក្រ UH-60M Black Hawk ចំនួន ២គ្រឿង ដែលទើបតែបញ្ជូនទៅកាន់តំបន់ Hualien ដើម្បីប្រើប្រាស់សម្រាប់បេសកកម្មសង្គ្រោះផ្សេងៗ។ តាមការសន្និដ្ឋានជំហានដំបូង មូលហេតុនៃការបាត់ឧទ្ធម្ភាគចក្រខាងលើ អាចបណ្ដាលមកពីបញ្ហាអាកាសធាតុ ដោយសារខ្យល់ និងភ្លៀង៕

Post a Comment