ស្លុតចិត្តខ្លាំងណាស់!!! នារីម្នាក់បានចងកសម្លាប់ខ្លួន ព្រោះក្រោយពេលរៀបការគ្មានលុយសល់សម្រាប់រកស៊ី
សៀមរាប៖ កាលពីវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងនៅក្នុងបន្ទប់ដេកនៅភូមិថ្នល់ចែក ឃុំសំរេាង ស្រុកសូទ្រនិគមន៍ ដែលជនរងគ្រោះឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ១៨ឆ្នាំ។
ក្រេាយពីទទួលព័ត៌មានកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកេីតហេតុបានបញ្ជាក់ឲ្យដឹងថាមូលហេតុបណ្តាលឲ្យជនរងគ្រេាះធ្វេីអត្តឃាតខ្លួនឯងនោះ គឺដោយសារតែជនរងគ្រេាះអន់ចិត្តរៀបការរួចគ្មានសល់លុយសល់កាក់សំរាប់រកស៊ី។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះបានរៀបការ នៅថ្ងៃទី២៣ និង២៤ លុះដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានដើររអ៊ូរទាំម្នាក់ឯងថារៀបការហើយអត់សល់ប្រាក់ចំណងដៃសំរាប់រកស៊ីលុះដល់ព្រឹកថ្ងៃទី២៦ ជនរងគ្រេាះបានក្រោកពីដំណេកបានធ្វើការងារផ្ទះជាធម្មតា មិនបានរអ៊ូរទាំអ្វីទៀតទេ។
នៅម៉ោង០៨:០០នាទីជនរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយនឹងប្តីអង្គុយលេងនៅក្រោមផ្ទះលុះដល់ម៉ោង៩:៣០នាទីឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោខាងក្នុងពេលនោះឪពុកជនរងគ្រោះបានចុះទៅយកដែកស្បែងមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងកលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង។
ចំពេាះករណីនេះពិតជាករណីធ្វេីអត្តឃាតសម្លាប់ខ្លួនដេាយខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រេាះបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យទៅតាមប្រពៃណីនៅក្នុងភូមិឃុំខាងលេី៕
Post a Comment