តារាសម្តែង ដេននី ក្វាន់ ទ្រាំលែងបានហើយ ក៏បង្ហោះសារមួយយ៉ាងចាស់ដៃតែម្តង រឿងនារីម្នាក់ដែលរាំដោះអាវល្វែងលើ
ខារ៉ាអូខេមួយកន្លែង ដែលមាន យីហោ Coloso (កូលូសូ) ទីតាំងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ សម្រេចឲ្យបិទទ្វារ ជាបណ្ដោះអាសន្ន ក្រោយបែកធ្លាយ មាននារីបម្រើការ ក្នុងខារ៉ាអូខេមួយនេះ បញ្ចេញចង្វាក់រាំ ដោះសម្លៀកបំពាក់ ល្វែងលើ។
នៅវេលាម៉ោង ៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះរដ្ឋបាល ខណ្ឌចំការមន ដឹកនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ព្រុំ សំខាន់ អភិបាល នៃគណៈអភិបាល ខណ្ឌចំការមន និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យ ទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំង ខារ៉ាអូខេខាងលើ ក្រោយវីដេអូមួយ ត្រូវបានចែកចាយ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញផ្ញើសារ អេឡិចត្រូនិកជាច្រើន។
ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុ ចូលរួមជាមួយក្រុមការងារ ចម្រុះរួចរាល់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេច បិទបន្ទប់ខារ៉ាអូខេ ចំនួន ៣៤បន្ទប់ ចាប់ពីម៉ោង ២៣គត់ យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ក្រុមការងារចុះត្រួតពិនិត្យបានបញ្ជាក់ថា ការចុះធ្វើកំណត់ហេតុ នៅបន្ទប់ ខារ៉ាអូខេ ចំនួន ៣៤ បន្ទប់នេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១:៣០នាទី ឆ្លងចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយសារតែរឿងហេតុខាងលើនេះហើយ បានធ្វើឲ្យតារាសម្តែង ដេននី ក្វាន់ ទ្រាំមិនបាននូវទង្វើរបែបនេះ នាងក៏បានសរសេរសារមួយយ៉ាងចាស់ដៃតែម្តង ដោយមានន័យថា៖ "មនុស្សប្រុសស្អីមិចក៏ថោកទាបម្ល៉េះ? អាងតែខ្លួនមានលុយមិនគិតពីកិត្តិយសរបស់មនុស្សស្រីសោះ...ចំណែកខាងស្រីវិញក៏ថោកហួសថ្លែង ហេតុតែចង់បានលុយគេទោះស្រាតអោយប្រុសមួយហ្វូងមើលក៏ស្រាតដែលអោយតែបានលុយ និយាយទៅម្យ៉ាងម្នាក់ទេគឺថោកទាំងពីរនឹង"៕
Post a Comment