Header Ads

រូបផ្ទះវីឡាមួយ ព្រមទាំងពាក្យ "ផ្ទះធំ ទ្រនំខ្ពស់ ក៏មិនអាចបញ្ជាក់ថា ផ្ទះនោះ មនុស្សរស់នៅខាងក្នុងប្រកបដោយសុភមង្គលឡើយ" របស់ ករុណា ពេជ្រ ពិតជាក្តុកក្តួលអារម្មណ៍ណាស់

លោក ករុណា ពេជ្រ គឺជាតារាចម្រៀង ហើយក៏ជាថ្នាក់​គ្រប់​គ្រងផលិតកម្ម​ថោន​ផងដែរ ដោយមួយរយៈចុងក្រោយនេះលោកមិនត្រឹមតែរវល់ជាមួយការងារប៉ុណ្ណោះទេ ដោយលោកឆ្លៀតពេលមួយចំនួនមើលថែលោកឪពុករបស់លោកកំពុងតែឈឺផងដែរ។ ដោយពេលថ្មីៗនេះលោកតែងតែបង្ហោះរឿងភាគច្រើនមិនសប្បាយចិត្ត ដោយសារតែរឿងមួយនេះ។


ក្នុងនោះផងដែរកាលពីម្សិលមិញនេះគេក៏បានឃើញក្នុងហ្វេសប៊ុករបស់លោកផងដែរបានបង្ហោះរឿងមួយទៀតហើយ នៅពេលអ្នកដែលបានអានហើយ ពិតជាមានអារម្មណ៍ក្តុកក្តួល និងអាណិតលោកជាខ្លាំង ដោយក្នុងនោះលោកបានសរសេរថា៖ "😔😔😔ផ្ទះធំ ទ្រនំខ្ពស់ ក៏មិនអាចបញ្ជាក់ថា ផ្ទះនោះ មនុស្សរស់នៅខាងក្នុងប្រកបដោយសុភមង្គលឡើយ.... បើសមាជិកនៅក្នុងផ្ទះនោះ មិនចេះរៀបចំរកសុភមង្គអោយខ្លួនឯង និង ក្រុមគ្រួសារ.. សុភមង្គល គឺ កើតឡើងដោយមនុស្សចេះរៀបចំដោយផ្ទាល់ មិនមែនកើតឡើងដោយទ្រព្យសម្បត្តិ និង សម្ភារះនិយមនោះឡើយ....គ្រួសារខ្លះមិនឡូយហុឺហាដូចគេ ប៉ុន្តែគេមានសុភមង្គល ហើយហូបតែក្តាម ខ្យង ខុសពីគ្រួសារខ្លះ ឡូយហុឺហា ហូបសុទ្ធតែបង្កង តែសុភមង្គល ដូចចានក្នុងរៀវ ....!!
ហុឺ ... សរុបមក សុភមង្គលកើតឡើងដោយអត្តចរិតមនុស្ស មិនមែនកើតឡើងដោយទ្រព្យសម្បិត្តទេ....
🙏🙏🙏ជាតិនេះឆាចោលហើយខ្ញុំ សូមធ្វើតែបុណ្យ និង អំពើល្អ ទុកកុសលសំរាប់ជាតិក្រោយចុះ ..."






























No comments