Header Ads

ក្តៅ!!! សាររបស់សម្តេច ចំពោះអ្នកទទួលខុសត្រូវណាដែលមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង (មានវីដេអូ)

ប្រហែលជាប៉ុន្មានម៉ោងមុននេះគេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេច តេជោ ហ៊ុន សែន បានបង្ហោះសារធ្ងន់ៗចំពោះអ្នកទទួលខុសត្រូវទាំងឡាយណាដែលមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ក្នុងនោះហ្វេសប៊ុកផេកខាងលើនេះបានបញ្ជាក់យ៉ាងពិស្តារថា៖


"ខ្ញុំសូមអរគុណក្រសួងសាធារណការនឹងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កអោយខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។


បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិញ គឺមានរថយន្តកែឆ្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ ៣១០គ្រឿងទៀតកំពុងត្រៀមកាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះគឺ ភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។


ចំពោះរថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។

ជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍។

ទន្ទឹមនឹងនេះដែរ សូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអអ្វែង៕"































No comments