ពិតជាពូកែមែន!!! ចៅស្រីទាំងពីររបស់ សម្តេច តេជោ ហ៊ុន សែន ពេលនេះទទួលបានពានមាសទាំងពីរនាក់តែម្តង
បើយោងតាមការបង្ហោះរូបភាពក៏ដូចជាសារក្នុងហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Cambodian Youth Will - ឆន្ទះយុវជនកម្ពុជា ពីចៅស្រីរបស់សម្តេច ហ៊ុន សែន ដែលបានពានមាសទាំងពីរនាក់តែម្តង ដោយក្នុងនោះហ្វេសប៊ុកមួយនេះបានបញ្ជាក់ថា៖
"សូមអបអរសាទរចៅស្រីទាំង២ របស់សម្ដេចតេជោ ហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាកូនស្រីបង្កើតរបស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែលមានសមត្ថភាពខ្ពស់ ប្រលងតន្ត្រី Asia pacific arts festival ជាប់បានពានមាសទាំង២នាក់តែម្តង ក្នុងចំណោមសិស្សពូកែជាច្រើនទៀត ៕"

គួររំលឹកឡើងវិញផងដែរថា ចៅស្រីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកុមារី ហ៊ុន ពេជម៉ូនីលីណា ក៏ទើបតែប្រឡងគណិតវិទ្យាជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ី ជាមួយលំដាប់ពិន្ទុ ២,៣៥០ពិន្ទុ ក្នុងចំណោមសិស្ស១០០នាក់ផងដែរ។
ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ទីបំផុតកុមារី ហ៊ុន ពេជម៉ូនីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេ ខណៈអ្នកឈរលេខរៀងបន្ទាប់មកពីប្រទេសចិន ជាមួយពិន្ទុ ១២០០ពិន្ទុប៉ុណ្ណោះ។
កុមារី ហ៊ុន ពេជម៉ូនីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ របស់កុមារី ហ៊ុន ពេជម៉ូនីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿននោះឡើយ។ ជោគជ័យនេះក៏បានបង្ហាញថា កម្រិតនៃការអប់រំរបស់កម្ពុជានាពេលបច្ចុប្បន្នកំពុងតែមានភាពល្អប្រសើរផងដែរ៕

Post a Comment