Header Ads

គិតខ្លីណាស់!!! ឈ្នះឆ្នោតបានជាង ១លានដុល្លារ រកសន្លឹកកន្ទុយឆ្នោតមិនឃើញ បាញ់សម្លាប់ខ្លួនដោយបន្សល់ទុកបណ្តាំចុងក្រោយ

ថៃ៖ មានសារព័ត៌មានថៃមួយឈ្មោះ kaohit បានរាយការណ៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ទើបកន្លងផុតថ្មីៗនេះថា លោក Jirawut Pongphan  បានទិញឆ្នោតចំនួន ៧សន្លឹក ដែលមានលេខដូចគ្នាទាំងអស់ ដោយសង្ឃឹមថា នឹងអាចឈ្នះរង្វាន់ច្រើនជាងរង្វាន់ធម្មតា៦ដង។ ជាសំណាងរបស់លោក ដែលសន្លឹកឆ្នោតទាំងនោះ ឈ្នះបានទឹកប្រាក់ដល់ទៅ ៤២លានបាត (ប្រហែល១.៣លានដុល្លារអាមេរិក)។ ដើម្បីអបអរការឈ្នះឆ្នោតដ៏ធំសម្បើមនេះ ម្ចាស់ឆ្នោតបានអញ្ជើញមិត្តភក្តិ និងគ្រួសារ មកជប់លាងជុំគ្នាតែម្តង។


ទោះជាយ៉ាងណា រឿងរ៉ាវប្រែក្លាយជាអាក្រក់ ដោយសន្លឹកឆ្នោតនោះ ស្រាប់តែបាត់ខ្លួន នៅពេលដែលគេក្រោកពីដេកនៅថ្ងៃបន្ទាប់។ ដោយសាររឿងនេះ លោក Jirawut បានកើតវិបត្តិផ្លូវចិត្តយ៉ាងខ្លាំង ដោយមានទាំងអារម្មណ៍ស្ត្រេស និងពិបាកចិត្តរួមផ្សំគ្នា។


យោងទៅតាមប្រភពដដែលបានឲ្យដឹងថា ចាប់តាំងពីមានរឿងហេតុបែបនេះមក លោក Jirawut ឈប់ទៅធ្វើការ ហើយឃុំខ្លួនឯងនៅក្នុងផ្ទះមិនទៅណាទាំងអស់។ ជាអកុសលរហូតមកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ បុរសម្នាក់នេះ ក៏បានបាញ់ក្បាលសម្លាប់ខ្លួន និងបន្សល់ទុកលិខិតមួយច្បាប់ក្បែរសាកសពរបស់គេ។


ប៉ូលិសបានប្រទះឃើញសាកសពរបស់លោក Jirawut នៅក្នុងបន្ទប់គេង និងបានរកឃើញកាំភ្លើងខ្លីប្រភេទគ្រាប់៩មីលីម៉ែត្រ ដែលជនរងគ្រោះបានបាញ់ចំសៀតថ្កាខាងឆ្វេងរបស់គេ។ នៅក្នុងលិខិតចុងក្រោយនោះ លោក Jirawut បានសរសេរថា៖ “ខ្ញុំសុំទោស សូមកុំធ្វើបាបគ្រួសាររបស់ខ្ញុំ ខ្ញុំបានឈ្នះឆ្នោតនោះមែន”។


គួរបញ្ជាក់ផងដែរថាឆ្នោតមួយសន្លឺកនេះគឺលោកឈ្នះតាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ មកម្លេស តែលោកប្រហែលជាចេះតែព្យាយាមរកលុះដល់ថ្ងៃចុងក្រោយក៏នៅតែរកមិនឃើញ ទើបធ្វើឲ្យលោកសម្រេចចិត្តសម្លាប់ខ្លួនបែបនេះមើលទៅ៕



















No comments