ហួសចិត្តម៉ង!!! លោកសង្ឃថៃមួយអង្គ ត្រូវបានបណ្តេញចេញពីវត្ត ក្រោយពីបានលួចខោទ្រនាប់របស់ស្រីៗ (មានវីដេអូលួចស្តែងៗ)
ថៃ៖ លោកសង្ឃថៃមួយអង្គ ត្រូវបានបណ្តេញចេញពីវត្ត ក្រោយពីបានលួចខោទ្រនាប់របស់ស្រីៗ ដែលដាក់ហាលក្រៅផ្ទះ។ សកម្មភាពនេះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់ម្ចាស់ផ្ទះ។ លោកសង្ឃអង្គនេះ មានព្រះនាមហៅថា Theerapheap Worradilok មានព្រះជន្ម ៤៩ ឆ្នាំ និងមានដើមកំណើតនៅខេត្ត Nakhon Nayok ប្រទេសថៃ បានលួចខោទ្រនាប់របស់ស្រីៗ ចំនួន ៦កំប្លេរ រួចលាក់ទុកនៅក្នុងថង់យាមពណ៌ខៀវ ដែលខ្លួនកំពុងយួរនៅលើស្មាខាងស្តាំ។
លោក Kittisak Khajornnetikhun ជាអាជីវករលក់មាសវ័យ ៤០ ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ ខោទ្រនាប់របស់ភរិយា និងកូនស្រីរបស់គាត់ ស្រាប់តែបានបាត់ពីស្នួលហាលខោអាវយ៉ាងអាថ៌កំបាំង ដោយសង្ស័យក៏ឆែកមើលក្នុងកាមេរ៉ាសុវត្ថិភាព ទីបំផុតទើបរកឃើញថាត្រូវបានលោកសង្ឃមួយអង្គបានលួចយកទៅ។
ក្រោយពីបានដឹងរឿងរ៉ាវដ៏ស្មោគគ្រោកខាងលើនេះ ព្រះចៅអធិការវត្ត នៅខេត្ត Suphan Buri បានសម្រេចចិត្តបណ្តេញ សង្ឃអង្គនេះចេញពីវត្តតែម្តង។
ជុំវិញករណីខាងលើ ព្រះចៅអធិការវត្តដដែលបានមានសង្ឃដីកាថា ប៉ុន្មានរយៈមកនេះ សង្ឃដែលមានព្រះនាម Theerapheap បានឈប់ទទួលទានឱសថតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយនេះអាចជាមូលហេតុ បណ្តាលឲ្យលោកកើតមានសតិមិនប្រក្រតី និងប្រព្រឹត្តបែបនេះ។ គួរញ្ជាក់ថា សង្ឃរូបនេះ ត្រូវបានចោទប្រកាន់ពីបទ លួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ហើយបច្ចុប្បន្នខាងប៉ូលិសកំពុងតាមស្វែងរកចាប់ខ្លួន ដើម្បីយកមកដោះស្រាយបន្តតាមផ្លូវច្បាប់៕

លោក Kittasak បានឲ្យដឹងយ៉ាងដូច្នេះថា ខោទ្រនាប់វាមិនថ្លៃប៉ុន្មានទេ ប្រពន្ធខ្ញុំចង់ទិញប៉ុន្មានក៏បានដែរ…អ្វីដែលសំខាន់ គឺស្ត្រីឯទៀត គួរប្រុងប្រយ័ត្នចំពោះសង្ឃមួយអង្គនេះ។

Post a Comment