Header Ads

ស្តាយដល់ហើយ!!! ប្រធានា​ធិបតី​ហ្វីលីពីន បញ្ជា​ឲ្យ​កិនកម្ទេច​រថយន្ត​ទំនើប​ តម្លៃ​សរុប​ជាង១​លាន​ដុល្លារ (មានវីដេអូ)

លោក Rodrigo Duterte ប្រធានា​ធិបតី​ហ្វីលីពីន ថ្មីៗនេះ​បាន​បញ្ជា​ឲ្យ​ការិយាល័យ​គយ ធ្វើការ​កិនកម្ទេច​រថយន្ត​ស៊េរី​ទំនើប​ប្រហែល ៣០​គ្រឿង ដែល​ត្រូវ​បាន​នាំចូល​ដោយ​ខុសច្បាប់ ទៅ​កាន់​ប្រទេស​មួយ​នេះ។


​ក្នុង​ការ​កម្ទេច​ពី​ម្សិលមិញ រថយន្ត​ប្រហែល ២០​គ្រឿង មាន​តម្លៃ​ជាង ១,២លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​រថយន្ត​ប៊ុលដូហ្ស័រ (រថយន្ត​ឈូស​ឆាយ​ដី) បើក​កិន​ នៅ​ទីលាន​ក្នុង​បរិវេណ​ការិយាល័យ​គយ​របស់​ហ្វីលីពីន ខណៈ​១០គ្រឿង​ទៀត ត្រូវ​បាន​កម្ទេច​ចោល​នៅ​កំពង់ផែ​ទីក្រុង Davao និង Cebu ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន SunStar ហ្វីលីពីន​។


រថយន្ត​ស៊េរី​ទំនើប​ទាំង​នោះ មាន​ដូចជា ឡិច​ស៊ីស, BMW, Marcedes Benz, អូឌី, Jaguar, Corvette Stringray និង​រថយន្ត​ផ្សេង​ៗ​ទៀត។ ការ​កម្ទេច​នេះ ត្រូវ​បាន​អនុវត្ត​តាម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​រថយន្ត​ខុស​ច្បាប់ របស់​លោក Duterte ។


តាម​របាយការណ៍​របស់​ការិយាល័យ​គយ​ហ្វីលីពីន បាន​ឲ្យដឹង​ថា ​ក្នុង​ឆ្នាំ​២០១៧ ហ្វីលីពីន បាន​រឹបអូស​រថយន្ត​នាំ​ចូល​ខុស​ច្បាប់ មាន​តម្លៃ​សរុប​ជិត ៣​លាន​ដុល្លារ​អាមេរិក និង​ទំនិញ​ខុស​ច្បាប់ ដែល​មាន​តម្លៃ​ជាង ៨៦០ លាន​ដុល្លារ​អាមេរិក​៕






















No comments