Header Ads

រឿងកាន់តែធំឡើងៗហើយ រវាងលោកឧត្តមសេនីយ៏ទោ យិន គារ និងលោកផ្កាយ១ ទី ចំរើនកុសល (មានវីដេអូ)

បន្ទាប់ពីលោកឧត្តមសេនីយ៏ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានប្តឹងលោកផ្កាយ១ ទី ចំរើនកុសល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងបរិហារបង្កាច់កេរ្តិ៍ កាលពីកន្លងទៅថ្មីៗនេះរួចមក ពេលនេះលោកផ្កាយ១ ទី ចំរើនកុសល ក៏មិននៅស្ងៀមដែរគាត់បានបង្ហោះវីដេអូចាស់កន្លងទៅនេះឡើងវិញ ព្រមជាមួយសាររបស់គាត់ថា៖


"សូមអរគុណដល់អ្នកជំនាញដែលបានជួយភ្ជាប់វីដេអូរអោយទៅជាវីដេអូរតែមួយដើម្បីងាយស្រួលមើល និងវិភាគថាជនណាជាអ្នកបង្ក ?

១-រថយន្ត៥៧០គ្មានស្លាកលេខ ហើយធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ (ខុសច្បាប់ចរាចរណ៍) ។
២-រថយន្ត៥៧០ប្តូរគន្លងច្រើនដងមិនបានប្រើភ្លើងស៊ីញ៉ូដល់ភាគីអ្នកធ្វើដំណើរជុំវិញខ្លួនដើម្បីមានការប្រុងប្រយ័ត្តជៀសវាងបង្កគ្រោះថ្នាក់ (ខុសច្បាប់ចរាចរណ៍) ។
៣-រថយន្ត Mazda ព្យាយាមខោកក្បាលរថយន្តខ្ញុំទាំងបង្ខំដើម្បីចង់ចូលឆ្គករថយន្ត៥៧០ពីខាងក្រោយ ប៉ុន្តែមិនបានផ្តល់ស៊ីញ៉ូសុំចូលឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ (ខុសច្បាប់ចរាចណ៍) ។
៤-រថយន្តទាំងពីរបានបិទសិទ្ធិសេរីភាពពន្ទុចបង្អាក់ មិនឲ្យខ្ញុំបាទ បន្តដំណើរនៅលើដងផ្លូវសាធារណៈ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា (បិទសិទ្ធិសេរីភាពរបស់ខ្ញុំ ) ។
៥-អង្គរក្សមានអាវុធខ្លីនៅចង្កេះ តើពួកគេមានបំណងអីមកលើខ្ញុំ? (បទល្មើសព្រហ្មទណ្ឌ) ។

សូមផ្ញើរវីដេអូរងាយស្រួលមើលនេះជូនលោកឧត្តមសេនីយ៍ យិន គារ ដែលជាឪពុករបស់ក្មេងទំនើងរូបនេះ មើល និងពិចារណាឡើងវិញ តើលោកគួរប្តឹងខ្ញុំពីបទ បរិហាកេរ្តិ៍ជាសាធារណៈ បរិហាកេរ្តិ៍តាម សាព័ត៌មាន​ និងបរិហាបង្កាច់កេរ្តិ៍ កើតដែរទេ? លោកគួរណាស់តែសុំការអធ្យាស្រ័យពីខ្ញុំចំពោះទង្វើទំនើងរបស់កូន និងអង្គរក្សលោក ដែលលោកមិនបានប្រដៅពួកគេបានល្អ ហើយមកគំរាមកំហែងរូបខ្ញុំនៅលើដងផ្លូវសាធារណៈបែបនេះ ។ តើលោកចង់ឲ្យខ្ញុំផ្ញើរវីដេអូរនេះជូនសម្តេចនាយកទេ? សូមអរគុណ ។"


















No comments