Header Ads

ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ព្រោះលោកនឹងសាងសង់លំនៅឋានតម្លៃសមរម្យក្នុងពេលឆាប់ៗនេះ

បើយោងតាមហ្វេសប៊ុកផ្លូវការមួយរបស់ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានចុះផ្សាយកាលពីម្សិលមិញនេះ គាត់បានធ្វើឲ្យគេមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកធ្លាប់ឃើញតែលោកប្រឡូកក្នុងវិស័យកសិកម្មទេ តែពេលនេះលោកក៏បានបន្ថែមមុខរបរថ្មីមួយទៀតគឺនឹងសាងសង់លំនៅឋានលំដាប់មធ្យមក្នុងតម្លៃសមរម្យ ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖


"ដើម្បី​កែប្រែ​លំនៅដ្ឋាន​ប្រជាជន​ដែល​រស់នៅ​តំបន់​ទីជនបទ​ អោយក្លាយ​ទៅជា​លំនៅដ្ឋាន​ប្រកបដោយ​ផាសុកភាព​ ខ្ញុំ​បាន​និង​កំពុង​តែ​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាជាង​បីរយ​ហិកតា​ សម្រាប់​សាងសង់​លំនៅឋាន​លំដាប់​មធ្យម​ក្នុង​តម្លៃ​សមរម្យ​​ នៅ​លើ​ផ្ទៃ​ដី​១.២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះ​មួយ​ខ្នងៗ​ រួមជាមួយ​នឹង​សេវា​ដាំថែទាំដើម​ឈើ​ហូបផ្លែ មានទឹក​ ភ្លើង​ ប្រព័ន្ធ​សុវត្ថិភាព​ មានផ្លូវ​ប្រវែង​ជាង​សែសិប​គីឡូម៉ែត្រ​សម្រាប់​ដើរ​ ​ឬ​ជិះកង់​ហាត់ប្រាណប្រកបដោយ​សុវត្ថិភាព​​ មានភ្នំ​ដែល​ខ្ញុំ​បាន​ថែរក្សា​ទុក​ដើមឈើ​ផ្លែកៗរាប់លានដើមជាច្រើន​ប្រភេទ​ ដើមឈើ​មួយ​ចំនួន​បាន​បញ្ចេញ​ផ្កា​ទៅតាម​រដូវកាល​គួជាទីគយគុណ​ មានសត្វព្រៃជាច្រើនប្រភេទ​សត្វស្លាប​ មាន់ព្រៃ​ ជ្រូក​ព្រៃ​ ដើមឈើ​មួយចំនួន​ដុះនៅតំបន់​ភ្នំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​នេះក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​យើង​មិន​មាន​ដូចគ្នាទេ​ ទីតាំង​នេះ​មានចម្ងាយ​តែត្រឹម៥០​គីឡូម៉ែត្រ​ពីភ្នំពេញ​ បើយើងធ្វើដំណើរតាមផ្លូវជាតិ​លេខ​បួន​​ពី​ភ្នំពេញ​ចំណាយ​ពេល​មិន​ដល់​មួយម៉ោង​ផង​ ។"


​បន្ទាប់ពីឃើញការចុះផ្សាយមួយនេះរបស់លោកមក ក៏ឃើញមានម្ចាស់ហ្វេសប៊ុកមួយបានចោទសួរលោកផងដែរទាក់ទងទៅនឹងតម្លៃរបស់ផ្ទះដែលលោកបានបង្ហាញ ហើយឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានឆ្លើយតបវិញថា "តម្លៃ​នៅមិនទាន់ច្បាស់លាស់នៅឡើយទេ​ ប៉ុន្តែ​មិន​លើស​ពី​មួយរយ​ពាន់​ដុល្លារ​ទេក្មួយ​ ។"៕

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
































No comments