ទើបថតបាន១រឿងជាមួយគ្នាសោះ មិនអាចធ្វើឲ្យ លោក ប៊ុត សារ៉ាវុធ ទប់អារម្មណ៍បានទើបនិយាយរឿងនេះចេញមកពី អ្នកនាង អម្ពរ ទេវី
ថ្មីៗនេះ ប៊ុត សារ៉ាវុធ បានប្រាប់ថា តារាសម្ដែងស្រីមួយរូបអាចឆក់យកបេះដូងលោកបានដោយមិនដឹងខ្លួនគឺអ្នកនាង អម្ពរ ទេវី ។ ប៊ុត សារ៉ាវុធ ថា ហេតុផលដែលខ្លួនស្រលាញ់ចូលចិត្តអ្នកនាង អម្ពរ ទេវី ខ្លាំងដោយសារតែតារាសម្ដែងជើងចាស់រូបនេះអាចសម្ដែងបានគ្រប់ទម្រង់ទាំងអស់ ជាពិសេសគឺតួអង្គបែបក្រមិចក្រមើម ធ្វើឲ្យមហាជនដែលបានទស្សនាហើយជក់ចិត្តដិតអារម្មណ៍ ចំពោះសមត្ថភាពពុំអាចកាត់ថ្លៃបានមួយនេះ។
កំលោះសង្ហារូបនេះបន្ថែមថា ក្រៅពីមានសមត្ថភាពសម្ដែងហើយនោះ អ្នកនាង អម្ពរ ទេវី គឺជាតារាសម្ដែងជើងចាស់មួយរូបមានអត្តចរិតល្អ រួសរាយរាក់ទាក់មិនប្រកាន់ខ្លួន ទោះបីមានឈ្មោះជាកំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពខ្លាំងនាទសវត្សរ៍ ៩០ របស់កម្ពុជាក៏ដោយ។ ដូច្នេះតារាសម្ដែងស្រករក្រោយគួរតែយកគំរូតាម មិនត្រូវមើលរំលងឡើយ។
តួឯកប្រុសក្នុងរឿង "នាងរក្សា" រៀបរាប់ថា៖“អ្វីដែលខ្ញុំបានរៀនសូត្រពីគាត់នោះ គឺការសម្ដែង នៅពេលខ្ញុំបានថតរឿង "ទឹកចិត្តម្ដាយសម័យថ្មី" ជាមួយគាត់ ទោះបីខ្ញុំមិនដែលជួបគាត់ផ្ទាល់ពីមុនមក តែមានអារម្មណ៍ថាស្និទ្ធស្នាល ដូចម្ដាយ និងកូនបង្កើតហើយខ្ញុំស្រលាញ់ និងគោរពគាត់ណាស់"។
បើមានឱកាស ប៊ុត សារ៉ាវុធ ចង់ថតរឿងជាមួយអ្នកនាង អម្ពរ ទេវី ជាថ្មីម្ដងទៀត ព្រោះការត្រលប់មកសម្ដែងរឿងជាលើកទី២នៅប្រទេសកំណើត លោកមិនមានវត្តមានសម្ដែងជាមួយតារាសម្ដែងជើងចាស់រូបនេះឡើយ ។ ដូច្នេះខ្លួនសង្ឃឹម និងជឿជាក់ថា បានថតភាពយន្តជាមួយគ្នាម្ដងទៀតនៅថ្ងៃណាមួយ៕

Post a Comment