Header Ads

ពិតជាអស្ចារ្យមែន!!! មានរឿងរ៉ាវ៥យ៉ាងដែលកម្រមានអ្នកដឹងណាស់ ពីអគារអាយុកាលជាង១០០ឆ្នាំលើភ្នំបូកគោ

មានរឿង​រ៉ាវ​អាថ៌​កំបាំង​ជា​ច្រើន កម្រ​មាន​អ្នក​ដឹង​បំផុត​ពី​អគារ​ដ៏​ចំណាស់​មួយ​មាន​អាយុ​កាល​ជាង​១០០​ឆ្នាំ នៅ​លើ​កំពូល​ភ្នំ​បូកគោ ក្នុង​ទឹក​ដី​ខេត្ត​កំពត នៃ​ប្រទេស​កម្ពុជា។ ដូច្នេះ​សូម​មក​ដឹង​រឿង​រ៉ាវ ៥​យ៉ាង​កម្រ​មាន​អ្នក​ដឹង ពី​សណ្ឋាគារ និង​កាស៊ីណូ​មួយ​នេះ!


១. ទីតាំង​សាងសង់​ស្ថិត​នៅ​តំបន់​ដ៏​ពិសេស​បំផុត៖ ស្ថិត​នៅ​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​រឿង​ដ៏​ពិសេស​ហើយ ប៉ុន្តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ សណ្ឋាគារ និង​កាស៊ីណូ​ដ៏​ចំណាស់​នេះ សាងសង់​ស្ថិត​នៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិក និង​ឆ្នេរ​សមុទ្រ​បៃ​តង។


២. ជា​កន្លែង​ដ៏​ពិសេស​បំផុត​សម្រាប់​សែ​រាជវង្សានុវង្ស និង​អភិជន​លំដាប់​កំពូលៗ៖ សណ្ឋាគារ​នេះ បាន​ដាក់​សម្ពោធ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ១៩២៥ សម្រាប់​បម្រើ​ជូន​រាជវង្សានុវង្ស​ និង​អភិជន​ជាច្រើនទសវត្សរ៍ បន្ទាប់មកសណ្ឋាគារនេះ ត្រូវបានទុកចោល​តែ​ម្ដង។ នៅដើមឆ្នាំ១៩៦២ វា​ត្រូវ​កសាង​ឡើង​វិញ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះនរោត្តម​សីហនុ ដើម្បី​បម្រើជូនមន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល និងពាណិជ្ជករ ដែលមានទ្រព្យស្តុកស្តម្ភ ហើយវាក៏ជាកន្លែងវិស្សមកាល ដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សព្វព្រះទ័យជាទីបំផុត។


៣. ម្ហូប​អាហារ​ខុស​ប្លែក​ពី​សណ្ឋាគារ​ធម្មតា៖ តាម​គេហទំព័រ Bokor.Kamboo.Com ម្ហូប​អាហារ​ក្នុង​សណ្ឋាគារ Bokor Palace ជា​អាហារ​សម្រាប់​សែ​រាជវង្សានុវង្ស​ និង​អភិជន​លំដាប់​ខ្ពស់ ហើយ​ត្រូវ​ចម្អិន​ដោយ​ចុង​ភៅ​លំដាប់​កំពូល​មក​ពី​ប្រទេស​ល្បីៗ​លើ​ពិភពលោក។


៤. រចនាបថ​សណ្ឋាគារ​តាម​បែប​ប្រទេស​អ៊ីតាលី​៖ ផ្នែក​ខាង​ក្រៅ និង​ផ្នែក​ខាង​ក្នុង​នៃ​សណ្ឋាគារ​នេះ យក​លំនាំ​តាម​រចនាបថ​របស់​ប្រទេស​អ៊ីតាលី​។ បើ​និយាយ​ពី​ផ្នែក​ខាង​ក្នុង​មាន​ចាក់​សសរ​ធំៗ និង​ជណ្ដើរ​ថ្មើរ​ជើង​បត់បែន​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ ក្នុង​នោះ​មាន​ ៣៦​បន្ទប់ និង​ភោជនីយដ្ឋាន​ប្រណីត​២​។

៥. វា​ត្រូវ​បាន​បោះបង់​ចោល​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​៖ តាម​គេហទំព័រ Bokor.Kamboo.Com ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា វា​ត្រូវ​បាន​បោះបង់​ចោល​ក្នុង​ឆ្នាំ ១៩៤០ និង​ឆ្នាំ​១៩៧២ ដោយសារ​តែ​ភ្លើង​សង្គ្រាម។


សូមជម្រាប​ជូន​ថា សណ្ឋាគារ និងកាស៊ីណូដ៏ចំណាស់មានប្រវត្តិរាប់ឆ្នាំលើលំពូលភ្នំបូកគោ ពេល​នេះ​បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​សន្លាង ជា​សណ្ឋាគារ​ដ៏ស្រស់ស្អាត Le Bokor Palace ដោយ​នូវ​រក្សា​រូបរាង​សំណង់​អគារ​ដើម​ដដែល។


លោក Frugere F. Philippe អ្នកគ្រប់គ្រងទូទៅ នៃសណ្ឋាគារខាងលើ បាន​មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន បាន​ជួសជុលសំណង់អគារនេះ សារជាថ្មី ដោយរក្សាទុកនូវលក្ខណៈពិសេសរបស់វា និង​បង្កើត​ឡើង​វិញ នូវ​រចនាបទ ផ្ទៃ​ខាង​ក្នុង​បែប​អាណានិគម៕












































No comments