Header Ads

ពិតជាមិននឹកស្មានដល់ថា លោកជំទាវ ម៉ៅ ចំណាន នៅរក្សាសុភាសិតទាំងនេះជា​ប់ខ្លួនសោះ

លោកជំទាវ ម៉ៅ ចំណាន មានជីវិតសេ្នហារវាង អ្នកឧកញ៉ាសម្បូរទ្រព្យ មានកេរ្តិ៍ឈ្មោះល្បី គឺ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានគេចាត់ទុកថា ជាស្នេហាដែលផ្អែមល្ហែម មានសុភមង្គលខ្លាំងណាស់ ដោយអ្នកឧកញ៉ាបានផ្តល់តម្លៃ ឲ្យគាត់យ៉ាងខ្ពស់ ព្រមទាំងស្រលាញ់ថ្នាក់ថ្នមយ៉ាងខ្លាំង អស់ពេលជាច្រើនឆ្នាំទៅហើយ ដោយអ្នកទាំងពីរបានទទួលចំណងដៃអាពាហ៍ពិពាហ៍ និងផ្តល់កំណើតកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់។


ក្នុងនោះផងដែរ បើទោះបីជាមានងារជាជំទាវក៏ដោយ ក៏គាត់នៅតែរក្សាបាននូវភាពថ្លៃថ្នូរ សុភាពរាបសារ ទន់ភ្លន់អោនលំទោន។ ដោយទង្វើររបស់គាត់បែបនេះហើយ បានធ្វើឲ្យអ្នកដែលបានឃើញកន្លងមកតែងតែសរសើរនូវអកប្បកិរិយាមួយនេះ បើទោះគាត់ឋិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ចិត្តរបស់គាត់មិនប្រែប្រួលដែរ។


ជាក់ស្តែងកាលពីពេលថ្មីៗនេះទៀត រឹតតែធ្វើឲ្យបណ្តារអ្នកប្រើប្រាស់ហ្វេសប៊ុកបានការភ្ញាក់ផ្អើលថែមទៀតផងដែរ នៅពេលដែលពួកគេបានឃើញនូវសុភាសិតប៉ុន្មានឃ្លាដែលគាត់បានសរសេរក្នុងហ្វេសប៊ុករបស់គាត់ផ្ទាល់ខ្លួន ដែលទើបតែកន្លងផុតទៅថ្មីៗនេះទេ ដោយគាត់បានសរសេរថា៖


"ភាសិត
សុជីវធម៌ជាពណ៌រស្មីមនុស្ស
ជនស្រីប្រុសដែលខ្ពស់ថ្លៃថ្លាបាន
ដោយមានឫកល្អប្រចាំប្រាណ
ទេីបថ្កេីងថ្កានឆេីតទាន់សម័យ
សុជីវធម៌ជាជាតិឈាមជ័រខ្មែរ
ដែលពូកែរាក់ទាក់មិនឆ្មេីងឆ្មៃ
ជាជាតិចំណានចេះសុីវិល័យ
តាំងពីសម័យអង្គរមក​ ៕"





































No comments