ល្បីហើយពេលនេះ!!! បុរសប្រពន្ធ២មកទៀតហើយ ម្តងនេះគាត់ប្រាប់ពីគន្លឹះសម្ងាត់ដែលអាចរស់នៅជាមួយគ្នាបានយូរ
ក្រុងបាងកក៖ ក្រោយពីរូបភាពបុរសក្រុងបាងកកម្នាក់ដែលមានភរិយាដ៏ស្រស់ស្អាតពីរនាក់ ទទួលការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គមរយៈពេលជាងពីរសប្ដាហ៍មកនេះ អ្នកទាំង ៣ និងកូនទាំង ៩ នាក់របស់ពួកគេ ចាំតែឆ្លើយនឹងសំណួរសុំចែករំលែករូបមន្ដសម្ងាត់ពីវិធីរួមរស់ក្នុងទ្រនំអាពាហ៍ពិពាហ៍ត្រីកោណដ៏សុខសាន្ដបែបនេះ។
បុរសជាស្វាមី ម៉ាណុប នុតថាយូធីន អាយុ ៤២ ឆ្នាំ បានប្រាប់បណ្ដាញផ្សព្វផ្សាយថា តាមពិតលោកមានភរិយា ៣ នាក់ តែភរិយាដើមឈ្មោះ «ឌៀរ» បានស្លាប់ក្រោយពីពួកគេមានតំណក់ឈាមកូន ៣ នាក់។ លោកបានរួមរស់ជាមួយភរិយាទីពីរឈ្មោះ វ៉ារីសសារ៉ា ផូកស្រ៊ីចាន់ នេះ រយៈពេលជាង ១០ ឆ្នាំ ហើយក្រោយមក បានរៀបការភរិយាម្នាក់ទៀតឈ្មោះ ណាត់តាយ៉ា តុងផាន អាយុ ២៦ ឆ្នាំ។ លោកមានកូន ៣ នាក់ជាមួយភរិយានីមួយៗ។
ភរិយាទាំងពីរបានជួយកិច្ចការរកស៊ីស្វាមី ជាការលក់គ្រឿងបន្លាសរថយន្ដនៅព្រឹត្ដិការណ៍ប្រណាំងរថយន្ដធំៗក្នុងប្រទេសថៃ។ លោក ម៉ាណុប បាននិយាយថា លោកបានផ្ដល់ប្រាក់ខែឲ្យភរិយាទាំងពីរ តែមិនប្រាប់អំពីចំនួនទឹកប្រាក់នោះឡើយ។
ប៉ុន្ដែអ្នកស្រី ណាត់តាយ៉ា បាននិយាយថា៖ «វាមិនមែនដោយសារតែលុយទេ។ គាត់ភាគច្រើនផ្ដោតលើការទំនុបបម្រុងកូនៗ»។
អ្នកស្រី វ៉ារីសសារ៉ា បានឯកភាពថា៖ «វាពិតជាត្រឹមត្រូវ។ សម្រាប់កូនៗ គាត់បានផ្ដល់ជូន ១០០ ភាគរយ។ សម្រាប់ភរិយា បើយើងស្នើសុំ ១០០០ បាត គាត់គ្រាន់តែឲ្យ ២០០ បាតប៉ុណ្ណោះ»។
ចំពោះលោក ម៉ាណុប លោកបានសារភាពថា លោកពិតជាបុរសសំណាងដែលមានភរិយាដល់ ៣ នាក់ ហើយរូបមន្ដសម្ងាត់ចំពោះសុភមង្គលនេះ លោកត្រូវដោះស្រាយរាល់ជម្លោះភ្លាមៗ កុំឲ្យវាឆេះខ្លាំង។
លោកនិយាយថា៖ «ពេលកើតមានបញ្ហា ខ្ញុំជជែកជាមួយពួកគាត់អំពីវាភ្លាមៗនៅថ្ងៃកើតបញ្ហាតែម្ដង»៕
វាចាប់ផ្ដើមពេលដែលភរិយាទីពីរ ឈ្មោះ វ៉ារីសសារ៉ា ផូកស្រ៊ីចាន់ អាយុ ៣២ ឆ្នាំ បានបង្ហោះរូបភាពពួកគេទាំង ៣ នាក់កាលពីទិវានៃក្ដីស្រឡាញ់ ដែលទទួលបានការចែករំលែកបន្ដជាង ៦០០០ ដងថា៖ «មនុស្សម្នានាំគ្នាកោតស្ញប់ស្ញែងចំពោះស្វាមីយើងលើហ្វេសប៊ុកយ៉ាងច្រើន។ ចាស! ស្វាមីខ្ញុំប្រាកដជាមានភរិយាពីរនាក់មែន»។
អ្នកស្រី បាននិយាយលេងសើចពីដើមទ្រូងធំមូលក្លំរបស់ខ្លួន និងភរិយាម្នាក់ទៀតថា៖ «វាមានរយៈពេលយូរឆ្នាំហើយ ហើយខ្ញុំមិនដែលផ្លាស់ប្ដូរចិត្ដស្រឡាញ់ចំពោះបងឡើយ។ អ្វីដែលបានផ្លាស់ប្ដូរនោះគឺទំហំដើមទ្រូង ៦០០ សេសេ និង ៤៥០ សេសេ។ បងចូលចិត្ដវាណាស់»។
អ្នកស្រី បាននិយាយលេងសើចពីដើមទ្រូងធំមូលក្លំរបស់ខ្លួន និងភរិយាម្នាក់ទៀតថា៖ «វាមានរយៈពេលយូរឆ្នាំហើយ ហើយខ្ញុំមិនដែលផ្លាស់ប្ដូរចិត្ដស្រឡាញ់ចំពោះបងឡើយ។ អ្វីដែលបានផ្លាស់ប្ដូរនោះគឺទំហំដើមទ្រូង ៦០០ សេសេ និង ៤៥០ សេសេ។ បងចូលចិត្ដវាណាស់»។
បុរសជាស្វាមី ម៉ាណុប នុតថាយូធីន អាយុ ៤២ ឆ្នាំ បានប្រាប់បណ្ដាញផ្សព្វផ្សាយថា តាមពិតលោកមានភរិយា ៣ នាក់ តែភរិយាដើមឈ្មោះ «ឌៀរ» បានស្លាប់ក្រោយពីពួកគេមានតំណក់ឈាមកូន ៣ នាក់។ លោកបានរួមរស់ជាមួយភរិយាទីពីរឈ្មោះ វ៉ារីសសារ៉ា ផូកស្រ៊ីចាន់ នេះ រយៈពេលជាង ១០ ឆ្នាំ ហើយក្រោយមក បានរៀបការភរិយាម្នាក់ទៀតឈ្មោះ ណាត់តាយ៉ា តុងផាន អាយុ ២៦ ឆ្នាំ។ លោកមានកូន ៣ នាក់ជាមួយភរិយានីមួយៗ។
ភរិយាទាំងពីរបានជួយកិច្ចការរកស៊ីស្វាមី ជាការលក់គ្រឿងបន្លាសរថយន្ដនៅព្រឹត្ដិការណ៍ប្រណាំងរថយន្ដធំៗក្នុងប្រទេសថៃ។ លោក ម៉ាណុប បាននិយាយថា លោកបានផ្ដល់ប្រាក់ខែឲ្យភរិយាទាំងពីរ តែមិនប្រាប់អំពីចំនួនទឹកប្រាក់នោះឡើយ។
ប៉ុន្ដែអ្នកស្រី ណាត់តាយ៉ា បាននិយាយថា៖ «វាមិនមែនដោយសារតែលុយទេ។ គាត់ភាគច្រើនផ្ដោតលើការទំនុបបម្រុងកូនៗ»។
អ្នកស្រី វ៉ារីសសារ៉ា បានឯកភាពថា៖ «វាពិតជាត្រឹមត្រូវ។ សម្រាប់កូនៗ គាត់បានផ្ដល់ជូន ១០០ ភាគរយ។ សម្រាប់ភរិយា បើយើងស្នើសុំ ១០០០ បាត គាត់គ្រាន់តែឲ្យ ២០០ បាតប៉ុណ្ណោះ»។
ចំពោះលោក ម៉ាណុប លោកបានសារភាពថា លោកពិតជាបុរសសំណាងដែលមានភរិយាដល់ ៣ នាក់ ហើយរូបមន្ដសម្ងាត់ចំពោះសុភមង្គលនេះ លោកត្រូវដោះស្រាយរាល់ជម្លោះភ្លាមៗ កុំឲ្យវាឆេះខ្លាំង។
លោកនិយាយថា៖ «ពេលកើតមានបញ្ហា ខ្ញុំជជែកជាមួយពួកគាត់អំពីវាភ្លាមៗនៅថ្ងៃកើតបញ្ហាតែម្ដង»៕
ប្រភព៖ coconuts.co
Post a Comment