ពិតជាកម្របានឃើញណាស់ សូមជួយស៊ែរផង!!! លោកយាយម្នាក់បានរក្សាទុកលុយជំនាន់ដើមជាច្រើនដែលសឹងតែនឹកស្មានមិនដល់ (មានវីដេអូ)
កាលពីកន្លងទៅថ្មីៗនេះ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Marady Regain បានបង្ហោះរូបលុយពីជំនាន់ដើមជាច្រើន ដែលលោកយាយរបស់គាត់ខិតខំរក្សាទុកបានយ៉ាងច្រើន ដែលធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើល និងមានការស៊ែរជាហូរហែរ ព្រោះមានអ្នកខ្លះមិនដែលបានឃើញរូបលុយបែបនេះសោះពីមុនមក ជាពិសេសក្មេងៗជំនាន់ក្រោយតែម្តង។ ដោយក្នុងប្អូនស្រីម្នាក់នេះបានរៀបរាប់បញ្ជាក់ប្រាប់ថា៖
👵លោកយាយ(ម៉ែចាស់)ខ្ញុំគាត់ខិតខំថែរក្សាទុកប្រាក់រៀលខ្មែរ១ដុំនេះឆ្លងកាត់ច្រើនសម័យកាល និង ឧបសគ្គជាច្រើនដែលខ្ញុំគិតមិនដល់ថាគាត់អាចទុកបានដោយ របៀបណានោះទេ ព្រោះកំឡុងពេលនោះ គាត់ក៍បានឆ្លងកាត់សង្រ្គាមក្នុងសម័យខ្មែរក្រហម .....
🙏ចៅសូមអរគុណលោកយាយ(ម៉ែចាស់)ខ្លាំងណាស់ដែលបានអភិរក្សប្រាក់រៀលខ្មែរមកដល់ពេលនេះ អោយក្មេងៗជំនាន់ក្រោយៗ ដូចជារូបចៅបានស្គាល់!
🇰🇭
👵
👉ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1955)
👉ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ1956-1972)
👉ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1958-1973)
👉សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ 1974)
👉សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1979
👉សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1987
🙏ចែករំលែកសំរាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានឃើញផង"


























Post a Comment