ចម្ងល់ត្រូវបានគេទំលាយប្រាប់ហើយ ថាស្រីៗគាត់ហ៊ានស្លៀកពាក់ ឆែកកប់ៗដល់ត្រគាក គេស្លៀកខាងក្នុងយ៉ាងម៉េចនោះ
កាលពីពេលថ្មីៗនេះមានគេហទំព័រប្រចាំប្រទេសថៃមួយឈ្មោះ women.mthai.com បានចុះផ្សាយនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលមានទស្សនិកជនមួយចំនួនមានការងុើងឆ្ងល់ជាខ្លាំង ដែលបានលាក់ទុកក្នុងចិត្តអស់រយៈពេលជាយូរណាស់មកហើយ ដោយមិនដឹងជាទៅសួរនរណាគេ ជាពិសេសប្រុសៗតែម្តង។
ប្រាកដណាស់ថានៅពេលមានឱកាសបានចូលរួមកម្មវិធីពិសេសណាមួយ នារីៗនឹងត្រូវសម្អិតសម្អាងជាពិសេសទៅលើការតែងខ្លួន ប៉ុន្តែធ្លាប់សង្ស័យឬអត់ថា រ៉ូបវែងៗមានឆែកកប់ដល់ត្រគាក ដែលយើងធ្លាប់ឃើញមិត្តភ័ក្ដិ ឬបណ្ដាតារាស្រីល្បីៗនាំគ្នាស្លៀកនោះ តើគេស្លៀកខោក្នុងប្រភេទណាដែរ ហើយស្លៀកយ៉ាងណាទើបមើលមិនឃើញខោក្នុងសោះអីចឹង?ការពិតទៅរ៉ូបវែងៗដែលបង្អួតរាង បង្អួតជើងសិចស៊ីបែបនេះ ក៏ត្រូវមានខោក្នុងជាពិសេសដែរ ដែលខោនោះត្រូវគេហៅថា “C-String”។ ខោក្នុងនេះបិទបាំងតែកន្លែងសំខាន់របស់មនុស្សស្រីបន្តិចប៉ុណ្ណោះ គ្មានខ្សែគ្មានចង្កេះឲ្យឃើញនោះឡើយ។ ដូច្នេះហើយ មិនបាច់ឆ្ងល់ទៀតទេ ពេលឃើញតារាស្លៀករ៉ូបទាំងនោះហើយមិនឃើញមានខោក្នុង គឺពួកគេប្រើខោក្នុង C-String នេះឯង ៕
































Post a Comment