ថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ណាត់ក្មេងស្រីមកចាប់រំលោភ តែថ្ងៃ១៨ កុម្ភៈ ត្រូវជាប់ខ្នោះបាត់
ខេត្តកោះកុង៖ ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកំលាំងជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកោះកុង បានហៅកុមារីរងគ្រោះ ឈ្មោះ រ.ស.ន ភេទស្រី អាយុ ១៤ឆ្នាំ មកឆ្លើយបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាល ក្រោយពីឪពុករបស់កុមារីរងគ្រោះ បានមកដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ២០១៨ ប្តឹងជនសង្ស័យ ឈ្មោះ ទន់ និកេត ភេទប្រុស អាយុ ១៦ឆ្នាំ ពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ដែលបានកើតឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ២០១៨ វេលាម៉ោង ១៩:០០នាទីយប់ នៅចំនុចព្រែកពពេល ស្ថិតក្នុងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ។
បន្ទាប់ពីសាកសួរក្មេងស្រីខាងលើបានឲ្យដឹងថា យុវជនឈាមរាវម្នាក់ បានលួងលោមណាត់ជួបក្មេងស្រីម្នាក់ នៅយប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ រួចក៏ធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈ តែត្រូវក្មេងស្រីរងគ្រោះរើបម្រះរួច រត់គេចខ្លួនទាន់ពេល និងបានទម្លាយរឿងប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម និងកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងធ្វើឡើងតបតាមពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ដែលបានប្តឹងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ និងតាមការបំភ្លឺរបស់ជនរងគ្រោះផ្ទាល់។
ប្រភពខាងលើ បញ្ជាក់ថា ពេលត្រឡប់ទៅដល់ផ្ទះ ក្មេងស្រីរងគ្រោះបានទម្លាយរឿងរ៉ាវឱ្យឪពុកម្តាយបានដឹង បន្ទាប់មក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឪពុកក្មេងស្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច និងត្រូវសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីជាបន្តទៀត៕

Post a Comment