សំណាង១ ក្នុង១ពាន់គ្រោះថ្នាក់ ដែលមិនមានអ្វីកើតឡើងចំពោះអ្នកបើកបរ
ខេត្តព្រៃវែង ៖ រថយន្តម៉ាកលុចស៊ីសមួយគ្រឿង បានរេចង្កូតទៅបុកលូ បណ្តាលអោយក្រឡាប់ផ្ងាជើង ដោយហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកានព្វសក័ព ស២៥៦១ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២ និង ១០នាទី នៅចំណុចលើផ្លូវលំគ្រួស្រហមក្នុងភូមិអន្លង់សរ៏ ឃុំ រំលេច ស្រុកស៊ីធរកណ្ថាល ខេត្តព្រៃវែង មានកើតគ្រោះថ្នាក់ចរាចរណ៏ដោយខ្លួនឯង មួលហេតុបើកលឿនជ្រុលចង្កូតបុកមាត់លូបែកកង់ហោះធ្លាក់ជើងទេក្រទ្បាប់ផ្ងាជើង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ គឺបានកើតឡើងដោយខ្លួនឯង ។ មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងនេះ បើកបរក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតបុកលូ បណ្តាលឲ្យបែកកង់ ក្រទ្បាប់ធ្លាក់ចូលវាលស្រែ ផ្ងាជើង តែម្តង។
សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ យិន ចាន់ធារិន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបររថយន្តម៉ាកលុចស៊ីស RX300 ពាក់ស្លាកលេខភ្នំពេញ 2AS-0124 ចំណែកអ្នកបើកបររងរបួសស្រាល៕

Post a Comment