Header Ads

គង់ ចាន់ស្រីមុំ រៀបរាប់រឿងពិតនៃផ្ទះតូចរបស់នាង អាយុកាល៣០ឆ្នាំជាង ស្តាប់ហើយពិតជាក្តុកក្តួលមែន

​អ្នកនាង គង់ ចាន់ស្រីមុំ ដែលមានស្វាមីដែលតែងតែថ្នាក់ថ្នមជាប់ជានិច្ចគឺ លោក គឹម សីហា កន្លងទៅបានបង្ហោះរូបភាពជាច្រើនទាក់ទងជីវិតផ្ទាល់ខ្លួន ច្រើនជាងជីវិតក្នុងវិស័យសិល្បះ ដោយក្នុងនោះមានទាំងការប្រកបអាជីវកម្ម ការថែទាំសុខភាពក្នុងខណៈពេលដែល គង់ ចាន់ស្រីមុំជិតក្លាយជាម្តាយគេទៅហើយនោះ ហើយក៏នៅមានរឿងជាច្រើនទៀតផងដែរ ដែលមិនអាចរៀបរាប់អស់។


ក្នុងនោះផងដែរគេទើបតែឃើញនាងបានបង្ហោះសារមុននេះបន្តិចដែលបានរៀបរាប់ផ្ទះចាស់មួយ ដែលនាងធ្លាប់រស់នៅយ៉ាងកំសត់បំផុតជាមួយគ្រួសារ នៅពេលដែលបានស្តាប់ទៅ ហាក់បីដូចជានាងនាំទៅកាន់ស្ថានភាពពេលនោះអញ្ចឹង ​ដែលនាងធ្លាប់កើតនៅទីនោះតែម្តង ហើយមកទល់ពេលនេះ ផ្ទះតូចមួយនេះមានអាយុ ៣០ឆ្នាំ ជាងទៅហើយ។


ក្នុងនោះផងដែរ ស្រីមុំ ក៏បានរៀបរាប់យ៉ាងលម្អិត ដែលពោរពេញដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយផ្ទះមួយនេះ ដោយនាងបានសរសេរថា​​​​​​​៖

"🏠i love u my home town🏠"បាត់ដំបង បន្ដូលចិត្ត"
អោយតែមកលេងបាត់ដំបង ពេលណាក៏មិនភ្លេចមកមើលផ្ទះកំណើតរបស់ខ្ញុំដែល ផ្ទះឈើតូចមួយនេះពោលពេញទៅដោយអនុស្សាវរិយ៍ជាច្រើន របស់គ្រួសារខ្ញុំ ផ្ទះតូចពិតមែន តែមិនចង្អៀតទេ😁ផ្ទះនេះនៅរក្សារូបរាងដើមបានយ៉ាងល្អ អស់រយះពេល 30ឆ្នាំ ជាង តែពេលនេះបានផ្លាស់ប្តូរម្ចាស់ទៅហើយ😌......ខ្ញុំកើតនៅក្នុងផ្ទះឈើដ៏តូចមួយនេះពិតមែន តែ👨‍👩‍👧‍👧លោកអ្នកមានគុណទាំងពីរ មិនដែលអោយខ្ញុំស្គាល់ពាក្យថាលំបាកម្តងណាឡើយ រស់នៅផ្ទះតូចតែមានរបស់ប្រើប្រាស់មិនអោយចាញ់គេ លោកទាំងពីរមិនដែលអោយកូនៗខ្វះខាតឡើយ.....😍ហើយខ្ញុំមានថ្ងៃនេះក៏ព្រោះតែលោកទាំងពីរ និងមនុស្សប្រុសដែលកំពុងឈរក្បែលខ្ញុំ តែងប្រដៅនិងអោយកំលាំងចិត្តដល់ខ្ញុំជានិច្ច...😘
-ថ្ងៃណាមួយខ្ញុំទាំងពីរនាក់ និងធ្វើអោយផ្ទះតូចក្លាយទៅជាផ្ទះធំនៅក្នុងក្តៅស្រមៃអោយបាន មិនថាពេលវេលាយូរប៉ុណ្ណាក៏ដោយ (អោយតែមានក្តីស្រមៃ ថ្ងៃណាមួយយើងនិងបានទៅដល់គោលដៅ)
______ i love my family ______"






























No comments