Header Ads

ទីបំផុុតលោក ឆាយ វីរៈយុទ្ធ និងភរិយា បានធ្វើឲ្យក្តីសុបិន្តរបស់សិស្សសាលាមួយក្រុមបានដូចបំណងហើយ (មានវីដេអូ)

ក្នុងថ្ងៃនេះមានហ្វេសប៊ុកមួយឈ្មោះ Se Chandy (សែ ចាន់ឌី) ជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានបង្ហោះសារ ដោយលាយឡំជាមួយរូបភាពប៉ុន្មានសន្លឹក ពេលអានចប់ពិតជារំភើបជំនួសសិស្សសាលាទាំងនេះខ្លាំងណាស់ ព្រោះក្តីសុបិន្តរបស់ពួកគេដែលចង់បានសំភារៈសិក្សានោះគឺបានដូចបំណងហើយ ពីលោក ឆាយ វីរៈយុទ្ធ និងភរិយា ដោយក្នុងនោះភរិយារបស់ វីរៈយុទ្ធ បានសរសេរបញ្ជាក់ថា៖

"ខ្ញុំបានរៀបចំសៀវភៅ100ក្បាល និងប៊ិច100ដើម សំរាប់ប្អូនៗរួចហើយ។ ប្អូនៗ សិក្សានុសិស្ស នៅសាលាបឋមសិក្សា (កំពង់បាស្រូវ) ស្ថិតនៅក្នុងឃុំ កំពង់បាស្រូវ ភូមិ ​ជល់សារ​ ស្រុក ជល់គីរី ខេត្ត កំពង់ឆ្នាំង ដែលជាទីតាំងស្ថិតនៅក្នុងតំបន់ដាច់ស្រយ៉ាល ក្នុងនោះមានសិស្សសរុបចំនួន ចំនួន ៤៣០ នាក់ កំពុងជួបភាពលំបាក មានការខ្វះខាតជាច្រើន។


🙏 សូមគោរពជូនដំណឹងនេះជូនដល់បងប្អូនសប្បុរសជនទាំងក្នុងស្រុក និង ក្រៅស្រុក អោយបានជ្រាបថា នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨​ ដែលត្រូវនឹងថ្ងៃបុណ្យ​ទិវានៃក្តីស្រលាញ់​ ក្រុមការងាររបស់ប្អូនប្រុស Ly Matra និងប្រមូលនាំយកសម្ភារះសិក្សា ព្រមទាំង គ្រឿងបរិក្ខារប្រើប្រាស់យកទៅចែកជូនដល់ប្អូនៗ។


🙏 សូមបងប្អូនចូលរួមចែករំលែកក្តីស្រលាញ់តាមសធាជ្រះថ្លា ដូចជាសម្ភារៈសិក្សា , សម្ភារៈកីឡា , ឯកសណ្ធាន និង កាតាប ដើម្បីជួយដល់ប្អូនៗ សិស្សានុសិស្ស មានសម្ភារៈសិក្សាប្រើប្រាស់គ្រប់គ្រាន់ ក្នុងការរៀនសូត្រ។ សម្រាប់ពត៍មានលំអិតក្នុងការទទួលការឧបត្ថម្ភ អាចទំនាក់ទំនងមកតាមលេខប្អូនប្រុស Ly Matra តាមរយៈលេខទូរសព្ទ័ ☎️☎️ 095 333 759/ 010 23 00 11"

គួរបញ្ជាក់ផងដែរថា ក្រៅពីលោក ឆាយ វីរៈយុទ្ធ និងភរិយា ក៏នៅមានសប្បុរសជនផ្សេងៗទៀតក៏ធ្លាប់បានជួយដល់សិស្សសាលាមួយក្រុមនេះ ដែលមានជាបន្តបន្ទាប់ផងដែរ៕






























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments