Header Ads

ព្រះសង្ឃល្បួងក្មេងស្រីទើបតែអាយុ១២ ឆ្នាំ រំលោភបានសម្រេចចំនួន៧លើក ស្មើនឹង៩ដង ក្នុង​ឃ្លាំង​ដាក់​សម្ភារ​

ខេត្តកណ្តាល៖ មានហេតុការណ៍​មួយបាន​កើតឡើង​នៅ​ម៉ោង​១៣​ និង​៣០​នាទី ​រសៀល នាថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិត​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់​កណ្តាល ដែលគេប្រទះឃើញរឿងដ៏ហួសចិត្តមួយ ដោយលោកសង្ឃ​មួយអង្គមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អតីត​អ្នក​រួម​ថ្នាក់​ជាមួយ​គ្នា​រហូត​ឈាន​ដល់​រំលោភ​បាន​សម្រេច។ 


មន្ត្រី​អាវុធហត្ថ​បាន​ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ ស៊ូ ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​លោក​សង្ឃ​) ស្នាក់​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១២​ឆ្នាំ ជា​សិស្ស ។ មន្ត្រី​ដដែល​ក៏បានបញ្ជាក់​ទៀតថា ក្នុង​ឆ្នាំ​២០១៧ ជនសង្ស័យ និង​ក្មេង​រង​គ្រោះ​បាន​ស្គាល់គ្នា​ក្នុង​ពេល​​រៀន​ភាសា​អង់​គេ្ល​ស បន្ទាប់​មក​ក៏​មាន​ទំនាក់ទំនង​នឹង​គ្នា​តាម​រយ​:​ទូរស័ព្ទ​រហូត​ក្លាយ​ជា​ស្នេហា ហើយ​ជនសង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ដោយ​សន្យា​ថា និង​ចូល​ស្តីដណ្តឹង​នៅ​ពេល​គ្រប់​អាយុ​១៨​ឆ្នាំ ។


ក្រោយមក​ក៏​បាន​ព្រម​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ចំនួន​៧​លើក ស្មើនឹង​៩​ដង​ក្នុង​ឃ្លាំង​ដាក់​សម្ភារ​។ លុះដល់​ថ្ងៃ​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​រឿង​កូន ក៏​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​។


ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​សមត្ថកិច្ច​ស្រុក បាន​ទទួល​ដំណើរ​រឿងហេតុ​ដល់​ព្រះ​ចៅ​អធិ​ការ​វត្ត អនុ​គុណ​ស្រុក​. គណៈកម្មការ​វត្ត និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក បាន​ចាប់​ផ្សឹក​ជនសង្ស័យ រួច​ប្រគល់​ឱ្យ សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​។ លុះដល់​ថ្ងៃ​ទី​១០ កុម្ភៈ ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​ហើយ​៕






No comments