Header Ads

ប្លែកទៀតហើយនៅពេលនេះ!!! មិនដឹងរកស៊ីអ្វី ក៏ទៅរត់ពន្ធ លលាដ៏ក្បាល តែនៅទីបំផុតចប់តែម្តង (វីដេអូខាងក្នុង)

ឥណ្ឌូណេស៊ី៖ កាលពីខែមករា ២០១៨ កន្លងទៅថ្មីៗនេះ មន្ត្រីគយព្រំដែនប្រចាំប្រទេសឥណ្ឌូណេស៊ី ឃាត់បានលលាដ៏ក្បាលចំនួន ២៤ ដែលឈ្មួញប៉ុនប៉ងរត់ពន្ធពីកោះបាលី ទៅកាន់ប្រទេសហូឡង់ ដោយលលាដ៏ក្បាល ដែល​សមត្ថកិច្ច​ឃាត់បាននេះ មានប្រភពមកពី កោះ Papua ឬកាលីម៉ាន់តាន់។


អ្នកជំនាញមកពី មជ្ឈមណ្ឌលអភិរក្សសម្បត្តិវប្បធម៌បាលី (Bali) បានរកឃើញថា វាជាឆ្អឹងលលាដ៏ក្បាលរបស់មនុស្ស ដែលបានស្លាប់ទៅពិតប្រាកដមែន។ ហើយ ត្រូវបានក្រុមឈ្មួញយកទៅ​លំអ ជាមួយនឹងលោហធាតុ និងសំបកខ្យងសមុទ្រ ដើម្បីឲ្យកាន់​តែ​មានភាពទាក់​ទាញ។ គេជឿជាក់ថា លលាដ៏ក្បាលដែលឈ្មួញបានរត់ពន្ធ មានប្រភពមកពីជនជាតិដើម Dayak ដែលរស់​នៅលើកោះ Papua និង កាលីម៉ាន់តាន់។ 


គួរឲ្យដឹងថា ជនជាតិដើម Dayak តែងនាំគ្នាប្រមូល និងរក្សាទុកលលាដ៏ក្បាល​របស់​ពួកសត្រូវឈ្លានពាន ដែលបានស្លាប់​ក្នុងសង្គ្រាម ទុកមកដល់សព្វថ្ងៃ ក្រោមហេតុ​ផល​ជំនឿសាសនារបស់ពួកគេ។ សូមបញ្ជាក់ថា ជុំវិញករណីរត់ពន្ធវត្ថុបុរាណខាងលើនេះ គ្មានជនណាម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះទេ។ ហើយបច្ចុប្បន្ន ខាងស្ថាប័នពាក់ព័ន្ធកំពុងចាត់ចែង ទុកដាក់លលាដ៏ក្បាល​ទាំង​នេះផងដែរ៕

























No comments