Header Ads

អីយ៉ាមកទៀតហើយ មានស្រោមពិសេសទៀត!!! មែនអត់ហ្នឹងថាការប្រើស្រោមសប្បាយសម្រាប់ដៃគូទាំងសងខាង? (វីដេអូខាងក្នុង)

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ A Dose of Cath បានបង្ហោះវីដេអូទាក់ទងប្រធានបទមួយដែលគួរជាទីចាប់អារម្មណ៍ជាខ្លាំងសម្រាប់មនុស្សគ្រប់វ័យ ដែលទាក់ទងការប្រើប្រាស់ស្រោមអនាម័យ ដោយក្នុងនោះហ្វេសប៊ុកខាងលើក៏បានសរសេរសារខ្លះៗ រួមជាមួយវីដេអូផងដែរ ដែលមានខ្លឹមសារថា៖


"មនុស្សមួយចំនួនមិនចង់ប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទទេ ព្រោះគេគិតថាមិនធម្មជាតិ។ ប៉ុន្តែស្រោមអនាម័យមានប្រយោជន៍ច្រើនណាស់ ជាពិសេសគឺដើម្បីការពារជំងឺកាមរោគ និងការមានផ្ទៃពោះដែលមិនចង់បាន។ ហើយក៏មានវិធីសាស្រ្តមួយចំនួន ដែលធ្វើឲ្យការប្រើប្រាស់ស្រោមអនាម័យទៅជាបទពិសោធន៍មួយដែលសប្បាយសម្រាប់ដៃគូទាំងសងខាងទៀត មិនគ្រាន់តែជាសកម្មភាពគួរឲ្យធុញទេ។ នៅក្នុងវីដេអូនេះ ខ្ញុំនឹងបង្ហាញពីគន្លឹះដែលធ្វើឲ្យស្រោមអនាម័យឲ្យកាន់តែល្អសម្រាប់ដៃគូទាំងសងខាង។


វីដេអូនេះ គឺជាការសហការជាមួយ LifeStyles Condoms Cambodia ដែលមាននាំចូលស្រោមអនាម័យច្រើនប្រភេទ។ សម្រាប់ព័ត៌មានបន្ថែម អាចទូរស័ព្ទទៅកាន់លេខ 086 55 67 88 ឬ Line ID @lifestyleskh។ ការរួមភេទដែលល្អ គឺការរួមភេទដែលមានសុវត្ថិភាព។

សូមបញ្ជាក់ថា វីដេអូនេះមិនមែនជាការជម្រុញឲ្យយុវវ័យរួមភេទទេ ប៉ុន្តែវាជាការបង្ហាញថា ស្រោមអនាម័យក៏មានផលប្រយោជន៍ច្រើនដែរ អ៊ីចឹងពេលដែលរួមភេទ កុំភ្លេចប្រើប្រាស់ស្រោមអនាម័យ។"

***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
























No comments