Header Ads

ស្លុតចិត្តចំពោះស្រីស្អាតម្នាក់ដែលត្រូវជីតាបង្អត់អាហារជាង១០ឆ្នាំ ខ្វះតែ១០នាទីទៀតប៉ុណ្ណោះអាចស្លាប់បាន

បើយោងតាមគេហទំព័រមួយឈ្មោះ metro.co.uk ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីរឿងដ៏រន្ធត់មួយពីនារីវ័យក្មេងម្នាក់ដែលធ្លាប់តែស្រស់ស្អាត បានប្រែក្លាយខ្លួនស្គមហួសពីការស្មាន ដល់តែស្បែក និងឆ្អឹង មើលទៅមិនដឹងជាដូចអ្វី ។ នារីស្រស់ស្អាតជនជាតិជប៉ុនម្នាក់នេះ មិនត្រូវបានគេស្គាល់ឈ្មោះពិតប្រាកដឡើយ ដោយគ្រាន់តែដឹងថា ឈ្មោះនៅក្នុងបណ្តាញសង្គម Twitter របស់នាងគឺ "Wild Cabbage"។


នារីម្នាក់នេះបានរស់នៅជាមួយជីតារបស់នាងអស់រយៈពេលជាង១០ឆ្នាំទៅហើយ ដោយជីតារបស់នាងតែងតែមានការបង្អត់អាហារនាងជាញឹកញាប់ទើបធ្វើឲ្យរូបរាងរបស់នាងក្លាយជាបែបនេះ។ ពេលខ្លះជីតាម្នាក់នេះបង្ខំនាងឲ្យក្អួតចេញមកវិញថែមទៀតផង នៅពេលដែលដឹងថានាងម្នាក់នេះបានលួចញាុំអាហារដែលគាត់មិនបានឲ្យញុាំ។


តាមរយៈបណ្តាញសង្គមបានឲ្យដឹងថា ស្រ្តីរងគ្រោះរស់នៅក្នុងតំបន់ Kansai ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ស្ត្រីរងគ្រោះមានអាយុ២០ឆ្នាំ ហើយនាងមានទម្ងន់ខ្លួនត្រឹមតែ ១៦,៨ គីឡូក្រាមតែប៉ុណ្ណោះ​ ព្រោះតែមិនមានអាហារគ្រប់គ្រាន់។


បន្ទាប់ពីការប្រកាសស្វែងរកជំនួយតាមរយៈបណ្តាញសង្គម នាងក៏ត្រូវបានអាជ្ញាធរជួយយកទៅមន្ទីរ​​ពេទ្យ ហើយខាងគ្រូពេទ្យបាននិយាយថា បើយកនាងមកយឺតជាង១០នាទីទៀត នាងប្រាកដជាស្លាប់មិនខាន។ ពេលនេះនាងមានសុខភាពល្អធម្មតាជាធម្មតាវិញហើយ​ តែនាងមិនបានប្រាប់មូលហេតុថា​ ហេតុអ្វីបានជាជីតារបស់នាងធ្វើបាបនាងដូចនេះនោះទេ៕












ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments