Header Ads

សោកស្តាយណាស់!!! ដោយសារតែពាក្យសំដីរបស់មនុស្ស ទើបធ្វើឲ្យនារីវ័យក្មេងម្នាក់សម្លាប់ខ្លួនឯង (មានវីដេអូ)

កាលពីថ្មីៗនេះគេឃើញក្នុងហ្វេសប៊ុករបស់ស្រីស្អាតម្នាក់ Czarine Santos បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យសោកស្តាយជាខ្លាំងដោយប្អូនស្រីរបស់គាត់បានបញ្ចប់ជីវិតខ្លួនឯងជាមួយរឿងដែលមិននឹកស្មានដល់ ដោយក្នុងនោះស្ត្រីជាបងរបស់អ្នកដែលបានស្លាប់នោះសរសេរសារ ជាមួយរូបក្នុងពិធីបុណ្យសពរបស់ប្អូនស្រីគាត់ដោយនិយាយថា៖ "ពិតជាមិននឹកស្មានដល់មែនថារឿងដ៏អាក្រក់មួយនេះបានកើតឡើងចំគ្រួសាររបស់ខ្ញុំ ដែលវាបានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទើបតែកន្លងផុតទៅថ្មីៗនេះទេ។


ខ្ញុំពិតជាមានអនុស្សា​វរីយ៍ជាច្រើនណាស់ជាមួយប្អូនស្រីរបស់ខ្ញុំ ដែលវាស្ទើរតែមិនអាចឲ្យខ្ញុំកាត់ចិត្តភ្លាមៗបានទេ ព្រោះពួកយើងទំាងពីរទើបតែនិយាយគ្នាលេងយ៉ាងសប្បាយជាមួយរឿងជាច្រើន។

សារមួយនេះខ្ញុំចង់ប្រាប់ទៅមនុស្សជាច្រើនផងដែរថា ពាក្យសំដីរបស់មនុស្សម្នាក់គឺអាចសម្លាប់មនុស្សម្នាក់ទៀតបានយ៉ាងស្រួល ជាក់ស្តែងវាកើតឡើងចំប្អូនស្រីរបស់ខ្ញុំនេះតែម្តង ជាឧទាហរណ៍ស្រាប់។ ចង់ឲ្យអ្នកទាំងអស់គ្នាចេះមានក្តីមេត្តាផងមុននឹងនិយាយអាក្រក់ទៅកាន់នរណាម្នាក់ ព្រោះវាអាចបំផ្លាញអនាគត និងគ្រួសាររបស់គេផងដែ។"


គួរបញ្ជាក់ផងដែរថាក្មេងស្រីម្នាក់នេះមានឈ្មោះថា Sophia Florendo Esconde អាយុ១៧ ឆ្នាំ។ ចំពោះការស្លាប់មួយនេះក៏មិនបានបញ្ជាក់លម្អិតឲ្យបានច្បាស់នៅឡើយទេពីបងស្រីរបស់ជនរងគ្រោះម្នាក់នេះ ដោយគ្រាន់តែដឹងថាក្មេងស្រីម្នាក់នេះមានការតូចចិត្តជាមួយសិស្សផ្សេងៗជាខ្លាំង ដែលវាទាក់ទង Gender Confusion ទើបធ្វើឲ្យនាងឈានដល់ការសម្លាប់ខ្លួនតែម្តងទៅ៕






































No comments