ក្តៅៗ!!! ទីបំផុត សពរបស់ពលការិនីដែលបានធ្លាក់ពីលើអគារការដ្ឋានសំណង់នៅថៃ បានបញ្ជូនដល់កម្ពុជាហើយ (មានវីដេអូ)
នៅពេលនេះសាកសព ពលការនីម្នាក់ ដែលធ្លាក់ពីលើអគារ ការដ្ឋានសំណង់ នៅក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ បានបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ។
គួររំលឹកឡើងវិញផងដែរថា ពលការនីម្នាក់នេះ ធ្វើការសំណង់នៅប្រទេសថៃ បានរអិលធ្លាក់ពីលើអគារ ខណៈកំពុងធ្វើការ បណ្ដាលឲ្យបាត់បង់ជីវិត នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ត្រីរងគ្រោះមានឈ្មោះ ឆោន ប៉ោច ភេទស្រី អាយុ៤២ឆ្នាំ ជាពលករសំណង់នៅប្រទេសថៃ មានស្រុកកំណើត នៅភូមិខ្ទឹង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះផងដែរបើតាមព័ត៌មានថៃ Sanook បានរាយការណ៍ថា ឧបទ្ទវហេតុខាងលើ កើតឡើងនៅ ចំណុចអគារកំពុងសាងសង់កម្ពស់៤ជាន់មួយកន្លែង ស្ថិតក្នុងសង្កាត់ហ៊ួម៉ាក ខណ្ឌបាងកាពិ ទីក្រុងបាងកក ប្រទេសថៃ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថា ក្រុមការងារទីប្រឹក្សាទទួលលបន្ទុកពលករកម្ពុជា បានចុះទៅដល់កន្លែងកើតហេតុ និងឧបត្ថម្ភថវិកាមួយចំនួន ដល់ក្រុមគ្រួសារសព។ស្ថានទូតបញ្ជាក់ទៀតថា ខ្លួនកំពុងរៀបចំឯកសារ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ជូនសាកសពជនរងគ្រោះ មកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

Post a Comment