វាសនាមនុស្សពិតជាមើលមិនឃើញមែន!!! លោក កែវ វាសនា ធ្លាប់ជាអ្នកចាប់ត្រី បានប្រែក្លាយជីវិតមកជាតារាចម្រៀងដ៏ល្បីម្នាក់
លោក កែវ វាសនា ពេលនេះជាតារាចម្រៀងប្រចាំផលិតកម្មថោនលោកបានរៀបការជាមួយ និង កូនស្រីសេដ្ឋីលី នៅម្តុំសាលាគំរូស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ១០ ឧសភា ២០១៦ បន្ទាប់ពីបានស្គាល់គ្នាជាយូរឆ្នាំរួចមក ។ បន្ទាប់ពីរួមរស់ជាមួយ គ្នាពួកគេក៏ទទួលបានចំណងដៃអនុស្សាវរីយ៍ជាកូនប្រុសម្នាក់ឈ្មោះ Chu Fu និង ត្រូវបានបង្កើតដោយការវះកាត់ព្រោះកូននោះថ្លោសពេកទម្ងន់ដល់ទៅ ៤ គីឡូក្រាម ២ នាថ្ងៃទី ២ មករា ២០១៧ ។
សូម្បីតែទៅសុំគេរត់តុតាមហាងក៏មិនបានព្រោះម្ចាស់ហាងមានអ្នកបម្រើគ្រប់គ្រាន់អស់ទៅហើយ ។ ស្ថិតក្នុងស្ថានភាពដ៍អស់សង្ឃឹមនេះ កែវ វាសនា បម្រុងវិលត្រឡប់មកស្រុកកំណើតវិញ ប៉ុន្ដែដោយសារនឹកឃើញទៅដល់សម្លេងច្រៀងរបស់គេដែលកាលពីនៅភូមិកំណើតធ្លាប់ច្រៀងឲ្យអ្នកភូមិស្ដាប់ ហើយត្រូវបានពួកគេទាំងនោះពោលសរសើរថាច្រៀងពីរោះទើបងាកទៅរកចាប់អាជីពចម្រៀងព្រោះយល់ថាជាមុខរបរដែលពុំចាំបាច់ចំណាយដើមទុន ។ គិតឃើញដូច្នេះហើយ កែវ វាសនា បានចូលហាត់ច្រៀងដើម្បីបានឈោងចាប់យកអាជីពជាអ្នកចម្រៀង ។
នឹកឃើញទៅដល់របរជាអ្នកចម្រៀងនោះគេក៏បានព្យាយាមខិតខំហាត់ពត់សម្លេង និងហាត់ច្រៀងសម្ដែងនៅក្នុងក្លឹប “តារាមាស” និងក្លឹប “ប្រជានុភាព” យ៉ាងយកចិត្តទុកដាក់ដោយនៅពេលនោះគ្រាន់តែសង្ឃឹមថាឱ្យបានក្លាយត្រឹមតែជាអ្នកចម្រៀងតាមភោជនីយដ្ឋាន ឬក៏រង្គសាលតែប៉ុណ្ណោះ គឺពុំ បាននឹកស្រមៃចង់ក្លាយជាអ្នកចម្រៀងល្បីនោះឡើយ ។
លើសពីការរំពឹងទុកនៅពេលដែលផលិតកម្ម SSB ជ្រើសរើសអ្នកចម្រៀងគេក៏បានទៅសាកសម្លេងដោយលើកយកបទសិលាចាំស្នេហ៍, ស្ទឹងស្នេហ៍កំសត់…មកច្រៀងសាកសម្លេងក្នុងផលិតកម្ម ហើយបានជាប់ចំណាត់ថ្នាក់ក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្មនោះ ។
បន្ទាប់ពីផលិតកម្ម SSB ក្ស័យធនគេក៏ទៅច្រៀងនៅផលិតកម្ម M រួចក៏ទៅច្រៀងឱ្យផលិតកម្មសាន់ដេ ហើយចុងឆ្នាំ ២០១៥ ក៏លេចធ្លាយព័ត៌មានថាចូលផលិតកម្មថោនរហូតមក ៕
រំឭកពីប្រវត្តិអតីតកាល កែវ វាសនា ស្ថិតនៅក្នុងគ្រួសារក្រីក្រមួយដែលគ្មានដីស្រែចម្ការដូចអ្នកភូមិឯទៀតទេ ។ ក្រៅពីរៀននៅក្នុងសាលា កែវ វាសនា និង បងប្អូនរបស់គេត្រូវស្វែងរកប្រកបរបរផ្សេងៗ ដើម្បីដោះស្រាយជីវភាពគ្រួសារដូចជាស៊ីឈ្នួលដកស្ទូង ច្រូតកាត់ និងដាក់មង ចាប់ត្រីជាដើម។ល។ តែទោះបីជាគេស្ថិតក្នុងជីវភាពរស់នៅលំបាកលំបិនយ៉ាងដូច្នេះក្ដី ក៏មិនបោះបង់ចោលការសិក្សាដែរ ។ គេបានព្យាយាមរៀនសូត្ររហូតដល់ស្ថានភាពចុងក្រោយពុំអាចបន្ដការសិក្សាបានតទៅទៀត កែវ វាសនា បានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី ១២ ហើយបង្ខំចិត្តឃ្លាតឆ្ងាយពីឪពុកម្ដាយបងប្អូន និង ភូមិ កំណើតដោយក្ដីអាឡោះអាល័យមករស់នៅជាមួយម្ដាយមីងក្នុងក្រុងភ្នំពេញដើម្បីស្វែងរកការងារធ្វើ ។

Post a Comment