Header Ads

ពិតជាកម្របានឃើញណាស់!!! ពីធីប្រណាំងរទេះគោក្នុងមួយឆ្នាំម្តង នៅសង្កាត់ព្រៃស (មានវីដេអូ)

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ កាលពីម្សិលមិញនេះ នៅមូលដ្ឋាន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មពីធីប្រណាំងរទេះគោដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដែលពីធីនេះបានប្រារព្វឡើងនៅដោយមានការចូលរួមពី ខេត្តកំពុងស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ មានចំនួន១១ណឹមដែលចូលរួមប្រកួត។


ក្នុងពិធីប្រណាំងគោនេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ តង់ សំអូន ប្រធានក្រុមការងារសង្កាត់ព្រៃស និងលោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស ហើយបានជួបសណេះសំណាលជាមួយក្រុមកីឡាករ ដោយមានប្រសាន៍ថា ការប្រណាំងរទេះគោនេះ គឺជាទំនៀមទំលាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរយើង ហើយសង្កាត់ព្រៃសនេះតែងតែរៀបចំធ្វើពិធីប្រណាំងគោនេះជារៀងរាល់ឆ្នាំមិនដែលខានឡើយ ចាប់តាំងពីថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ សរុបមកគឺជាលើកទី៣៩ហើយមកដ៏ថ្ងៃនេះ។


បន្ទប់ពីមានការប្រណាំងយ៉ាងស្វិតស្វាញគោដែលបានទទួលជ័យលេភីលេខ១មកពីរាជធានីភ្នំពេញ ដែលទទួលបានថវិការចំកាចំនួន៤០ម៉ឺនរៀល លេខ២ទទទួលបាន៣០ម៉ឺនរៀល និងលេខ៣ទទួលបាន២០ម៉ឺនរៀល ចំពោះគោដទៃទៀតទទួលបានចំនួន១០ម៉ឺនរៀល ក្រោយពីការប្រកួតចប់ក្នុងនោះផងដែលលោកចៅសង្កាត់បានរៀបចំពិធីជប់លៀង ដោយរួមពិសារអាហាសាមគ្គីជាមួយក្រុមម្ចាស់គោនិងក្រុមការងារសង្កាត់ព្រៃស៕















No comments