នាយកសាខាសាលាអន្តរជាតិវេសស្ទឺន បានចង.ក.ធ្វើអត្តឃាតខ្លួនឯង ដោយបន្សល់ទុកនូវសំបុត្រ៥សន្លឹក ជាមួយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈប្រពន្ធ និងសាច់ញាតិចេញទៅធ្វើការងារបាត់ ស្រាប់តែមកវិញប្រទះឃើញប្ដីចងកសម្លាប់ខ្លួនជាប់នឹងប្រហោងឥដ្ឋខ្យល់ក្នុងផ្ទះ ក្នុងភូមិត្រពាំល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ បុរសវ័យចំណាស់ម្នាក់នេះ ជា នាយកសាខាសាលាអន្តរជាតិវេសស្ទឺន បានតូចចិត្តនិងជម្ងឺប្រចាំកាយសម្រេចចិត្តបញ្ចប់ជីវិតដោយចង ក សម្លាប់ខ្លួន ហើយបានបន្សល់ ទុកនូវពាក្យបណ្ដាំ៥សន្លឹក ដោយបានរៀបរាប់ពីការស្រសាញ់ប្រពន្ធកូនផងដែរ។
សាកសពមានឈ្មោះ លឹម ប៊ុនលាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ នាយកសាខាសាលាអន្តរជាតិវេសស្ទឺន ស្នាក់នៅផ្ទះកើតហេតុខាងលើមានស្រុកកំណើតនៅភូមិកោះនរា ឃុំត្បូង ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល មានជម្ងឺមហារីកពោះវៀនរយះពេល២ខែមកហើយ ។ ចំណែកប្រពន្ធមានឈ្មោះ វង្ស ភា រ៉ែនអាយុ២៨ឆ្នាំ មុខរបរ នៅផ្ទះ មានកូនស្រីតូចអាយុប្រហែល៥ឆ្នាំ រស់នៅផ្ទះកើតហេតុ ។
បើយោងតាមសម្តីស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្ដីរបស់ខ្លួនបានធ្លាក់ខ្លួនឈឺរយៈពេល២ខែមកហើយ ដោយមានជម្ងឺមហារីកពោះវៀនធំ ហើយក៏បានទៅព្យាបាលដល់ប្រទេសថៃ តែមិនធូរស្រាលសោះ ស្រាប់នៅនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ នៅពេលដែលមិនមានមនុស្សនៅផ្ទះ សល់តែប្ដីគាត់នៅផ្ទះម្នាក់ឯង លុះពេលគាត់ត្រលប់មកពីយកកូនចេញពីសាលារៀនមកវិញកូនស្រីតូចគាត់បានរុញទ្វារផ្ទះចូលមុនឃើញឪពុក ស្រាប់តែស្រែកប្រាប់ថាប៉ាធ្វើអីគេហ្នឹង ហើយនៅពេល រូបគាត់រត់ចូលមកមើលឃើញ ប្ដីរបស់គាយ់ចង ក សម្លាប់ខ្លួននិងជញ្ជាំងឥដ្ឋខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់ស្រវ៉េស្រវ៉ារកកាំបិតមកកាត់ទម្លាក់ ។
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័្ឆយរួច ឃើញថាពិតជាស្លាប់ដោយចងកធ្វើអត្តឃាតដោយខ្លួនឯងពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចទំនាក់ទំនងទៅសាច់ញាតិ មកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

រួចក៏បង្កការភ្ញាក់ផ្អើល នាំគ្នាឆោឡោ រាយការណ៍ប្រាប់ប៉ូលីស អាជ្ញាធរ ចុះមកពិនិត្យមើលជាក់ស្តែងតែម្តង ។ បើតាមលិខិតបណ្ដាំរបស់សពបានបង្ហាញពីក្ដីស្រលាញ់ដល់ប្រពន្ធកូន និងឪពុកម្ដាយរួមទាំងសាច់ញាតិ ដោយរៀបរាប់ថា ពេលនេះរូបគាត់មិនអាចរួមរស់ជាមួយគ្រួសារបានទៀតទេ មូលហេតុដោយសារជម្ងឺចូលមកយាយីជីវិតខ្លួន ហើយម្យ៉ាងទៀតក៏គ្មានលុយកាក់ច្រើនសម្រាប់ទុកព្យាបាលជម្ងឺគាត់ឲ្យជាសះស្បើយបានឡើយ ចឹងទើបគាត់សូមបញ្ចប់ត្រឹមនិងចុះ សូមឲ្យប្រពន្ធកូននិងឪពុកម្ដាយបងប្អូននៅឲ្យបានសុខ រូបគាត់លារហូតហើយ ។

Post a Comment