Header Ads

គ្រាន់តែឃើញដំណើរកម្សាន្តរបស់ អ្នកនាង ខាត់ សុ​ឃីម ថ្ងៃនេះញាក់សាច់តែម្តង ដោយសារតែទៅ...

បន្ទាប់ពីបុណ្យ​ចូលឆ្នាំ​ចិនដែលទើបតែកន្លងផុតមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែគេឃើញ អ្នកនាង ខាត់ សុ​ឃីម បានរៀបចំ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ដែលមាន​ទ្រុង​ទាយ​ធំ គួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយ​ចេញទៅ​ដើរ​កម្សាន្ត​នៅប្រទេសថៃ ហើយ សុឃីមក៏បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា៖ "
big holidays for my familys Thailand ❤️️❤️️❤️️❤️️❤️️❤️️❤️️❤️️" ដែលប្រែសម្រួលជាភាសាខ្មែរថា "បានឈប់សម្រាកច្រើនថ្ងៃ នាំក្រុមគ្រួសាររបស់ខ្ញុំទាំងអស់ទៅកាន់ប្រទេសថៃ"។


​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី ព្រមទាំង​គ្រួសារ​បាន​ឡើង​យន្តហោះ​ចេញទៅ​កម្សាន្ត​នៅ​ប្រទេសថៃ នៅ​ថ្ងៃទី ២០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ នេះ ដោយ​នៅមុន​ចូលឆ្នាំ​ចិន អ្នកនាង ខាត់ សុ​ឃីម មានការមមាញឹក​ជាខ្លាំង​នៅក្នុង​ការងារ រហូត​រក​ពេលវេលា​សម្រាក​គ្មាន ទើបតែ​រួចរាល់​ចូលឆ្នាំ​ចិន អ្នកនាង​ និង​គ្រួ​សារបាន​ណាត់ គ្នា​ដើរ​កម្សាន្ត​ជុំគ្នា​ ដើម្បី​លំហែ​អារម្មណ៍ ក្រោយពី​ទទួល​ការងារ​យ៉ាងច្រើន។​ សូម្បីតែអ្នកនាង ខាត់ សុឃីម ផ្ទាល់ក៏បាននិយាយផងដែរថា នេះគឺជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារដែលមានទ្រុងទាយធំ (សើច…) ។


​បើតាម​ប្រភពព័ត៌មាន​ស្និទ្ធ​ជាមួយ ខាត់ សុ​ឃីម បង្ហើប​ប្រាប់ថា សប្តាហ៍​នេះ ខាត់ សុ​ឃីម មិនបាន​ជាប់​ច្រៀង​ការ ឬ​ជាប់​កម្មវិធី​អ្វី​នោះទេ ទើប​នាង​និង​គ្រួសារ ឆ្លៀត​ពេលវេលា​នាំគ្នា​ដើរលេង​តែម្តង ជាពិសេស​ដើម្បី​រឹតបណ្តឹង​ចំណង​ស្នេហ៍​នាង​និង​ស្វាមី​កាន់តែផ្អែមល្ហែម និងស្និតស្នាលថែមទៀត៕



































No comments