Header Ads

រន្ធត់ស្ទើរតែខ្លោចចិត្ត!!! កូនសួររកឪពុកដែលបាត់ទៅណាយូរម្លេស ម្តាយមិនដឹងប្រាប់កូនថាម៉េចទេ បានត្រឹមតែស្រក់ទឹកភ្នែក

មានរឿងគួរឲ្យអាណិតអាសូរជាខ្លាំងមួយបានកើតឡើងកាលពីពេលថ្មីៗនេះ ដោយឃើញស្ត្រីម្នាក់បានបង្ហោះសារដែលសឹងតែធ្វើឲ្យមហាជនស្រក់ទឹកភ្នែកតាមនាង ដោយនាងបានរៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនមួយឈ្មោះ Ah Na Kon Mak ដោយបានបង្ហាញនូវអារម្មណ៍ខ្លោចចិត្តអាណិតកូនជាខ្លាំងដែលសូររកឪពុក ដោយក្នុងនោះប្អូនស្រីម្នាក់នេះបានសរសេរថា​៖


"ប្ដីសម្លាញ់ទៅណាយូរម្លេះបងដឹងអត់មីអូនសួរអូនថាម៉ាក់ប៉ាទៅណាអូនមិនដឹងប្រាប់កូនថាមិចទេអូនធ្លាប់អង្គុយចាំផ្លូវបងមកហូបបាយតែលូវអូនចាំបងយូរហើយមិចបងអត់មកញាំបាយមួយអូនចឹងបងទៅណាយូរម្លេះមិចអត់ប្រាប់អូនចឹងអូននឹកបងណាស់ស្នាមញញឹមបងនៅដក់ជាប់ក្នុងកែវភ្នែកអូនជានិច្ច ទេវតាអើយហេតុអីក៏មកពង្រាត់ប្ដីញុំចេញពីទ្រូងញុំចឹងហេតុអីក៏បងអាយុខ្លីបែបនេះបើសិនជាអាចបង្វិលពេលវេលាថយក្រោយអូននឹងស្លាប់ជំនួសបង😢😢😢😢😢ម្ដេចបងមិនយកអូនទៅជាមួយផងទុកអោយអូននៅម្នាក់ឯងដឹងអត់អូនអផ្សុកណាស់ប្ដីសម្លាញ់"


ប្អូនស្រីខាងលើក៏បានបន្ថែមទៀតថា៖ "នឹកប្ដីណាស់បងទៅចោលអូនហើយប្ដីសម្លាញ់អូនឯកកាណាស់អូនឈឺចាប់ខ្លាំងណាស់បងដឹងអត់ស្រលាញ់គ្នារាប់ឆ្នាំមិចបងទៅចោលអូនបែបនេះក្ដីស្រមៃរបស់យើងទាំងពីមិនទាន់បានជោគជ័យមិចក៏បងទុកអោយអូននៅម្នាក់ឯងចឹងប្ដីសម្លាញ់អូននឹកបងណាស់គ្មាននាក់ណាស្រលាញ់ដូចបងទេអូនដឹងថាបងស្រលាញ់អូនខ្លាំងណាស់"។ ប្អូនបន្តទៀតថា៖ "ភ្ញាក់ពីគេងធ្លាប់ឃើញប្ដីនៅក្បែរតែឥលូវបាត់ទៅណាអូនឯកកាខ្លាំងណាស់ប្ដីសម្លាញ់បងតែងតែអោបអូនថើបអូនរាល់ថ្ងៃម្ដេចក៏បងដាច់ចិត្តទុកអោយអូននៅម្នាក់ឯងបងទៅណាមិចមិនយកអូនទៅផងលើលោកនេះគ្មាននាក់ណាស្រលាញ់អូនដូចបងទេមានតែបងម្នាក់គតដែលស្រលាញ់អូនជាងគេអូននឹកបងណាស់ប្ដីសម្លាញ់"




គួរបញ្ជាក់ឡើងវិញផងដែរថា ប្តីស្ត្រីខាងលើនេះគាត់ស្លាប់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍មួយដោយប៉ះជាមួយរថយន្តធន់ធ្ងន់បណ្តាលឲ្យកិនស្លាប់ភ្លាមៗ៕




























No comments