កក្រើកទៀតហើយ!!! តិចច្រឡំថាជាគំរូភូមិគ្រឹះ តាមពិតគឺជានំខេកទេ ហើយតម្លៃវិញទិញផ្ទះនៅខ្មែរបាន៣ល្វែងក៏ថាបាន (មានវីដេអូ)
កាលពីកន្លងទៅថ្មីៗនេះមានគេហទំព័រព័ត៌មានបរទេសមួយឈ្មោះ www.dailymail.co.uk បានចុះផ្សាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងទាក់ទងនំខេកដ៏ប្រណិត និងមានតម្លៃជាង១៧ម៉ឺនដុល្លារ កំពុងតែធ្វើឲ្យអ្នកដែលបានឃើញហើយពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមានការសរសើរមិនដាច់ពីមាត់ចំពោះនំមួយនេះពិតជាមានរូបរាងល្អឥតខ្ចោះមែន ដែលអាចមានតែមួយនៅលើលោកនេះហើយមើលទៅ ព្រោះកន្លងមកមិនដែលឃើញសោះ។
ចំពោះនំខេកមួយនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនលក់នំខេកដ៏ធំមួយនៅប្រទេសរុស្សី គឺក្រុមហ៊ុនរបស់លោក Renat Agzamov ដែលជាអតីតអ្នកប្រដាល់ដ៏ល្បីមួយរូប ហើយក្រោយមកក៏បានក្លាយខ្លួនទៅជា សេដ្ឋីគ្រប់គ្រងជំនួញជាច្រើនរួមទាំងក្រុមហ៊ុនលក់នំខេកមួយនេះផងដែរ។
ហើយនំខេកដ៏ប្រណិតមួយនេះត្រូវបានគេជ្រើសរើសនៅក្នុងពិធីមង្គលការរបស់ក្មួយស្រីប្រធានាធិបតីតួកគីជាមួយនឹងកូនប្រុសរបស់អ្នកនយោបាយជាន់ខ្ពស់រុស្សី។ ចំពោះក្រុមហ៊ុនរចនានំខេកនេះក៏បានបញ្ជាក់ឲ្យដឹងថា នំខេកនេះត្រូវបានគេរចនាជារាងប្រាសាទដ៏ខ្ពស់ អមជាមួយនឹងរទះសេះមួយដើរជុំវិញនំខេកនេះ និងមានជើងទម្រដ៏ធំមួយ។ វាត្រូវបានគេរចនាឡើយពីនំខេក ២,៧០០ បញ្ចូលគ្នា និងមានទម្ងន់សរុប ១,៥ តោន ហើយចំពោះ តម្លៃរបស់វាវិញគឺជាង ១៧ មុឺនដុល្លារ។ បើនិយាយពីអ្នករចនានំខេកនេះវិញ បានឲ្យដឹងបន្ថែមទៀតថា នំខេកនេះ គឺជានំខេកដែលគាត់បានធ្វើដោយល្អប្រណិតបំផុត ដោយគិតចាប់តាំងពីគាត់បានចាប់អាជីពជាអ្នករចនានំខេកអស់រយៈពេលជាច្រើនឆ្នាំមក។
ដូចនេះដើម្បីជ្រាបកាន់តែច្បាស់តែនំខេកនេះមានរូបរាងល្អយ៉ាងណានោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា ថាតើវាពិតជាល្អដូចអ្វីដែលអ្នកផ្សេងៗបានប្រាប់ដែររឺទេ ព្រោះកន្លងមកពិតជាមិនដែលបានឃើញនំណាដែលមានរូបរាងធំបែបនេះណាស់។
ខាងក្រោមនេះវិញជានំខេកដែលមានរូបរាងដ៏អស្ចារ្យផ្សេងៗទៀត ដែលជាស្នាដៃរបស់ក្រុមហ៊ុនលោក Renat Agzamov ទាំងអស់ ដែលមើលទៅពិតជាប្លែកភ្នែកតែម្តង៕

Post a Comment